ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១៥៖០០នាទីរសៀល ថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនបានបញ្ជូនជនសង្ស័យ០៣នាក់ និងវត្ថុតាង ទៅសាលាដំបូងខេត្តព្រះសីហនុ។ សូមបញ្ជាក់នៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ កម្លាំងកងរាជអាវុអហត្ថស្រុកព្រៃនប់ចំនួន ០៦នាក់ ដឹកនាំដោយលោកអ/ឯក ម៉ែន វណ្ណា មេ/រង បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ស្ថិតក្នុងភូមិអូរឧកញ្ញ៉ាហេង ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជនសង្ស័យទាំង៣នាក់មាន៖
ទី១.ឈ្មោះ ស៊ុំ សៀ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ
ទីលំនៅ ភូមិអូរឧកញ្ញ៉ាហេង ឃុំអូឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ទី២.ឈ្មោះ មឿង នឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ទីលំនៅ ភូមិអូរឧកញ្ញ៉ាហេង ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ទី៣.ឈ្មោះ ចង់ ប៊ុនចាប ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដទីលំនៅ ភូមិអូរឧកញ្ញ៉ាហេង ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
*វត្ថុតាងរួមមាន៖
_ ម្សៅសថ្លាចំនួន៣០កញ្ចប់ ស្មើនឹង៣៤១ក្រាម។
_ ទូរស័ព្ទដៃចំនួន ០១គ្រឿង
_ ដបជក់ចំនួន ០១
_ ដែកកេះចំនួន ០១
_ លុយចំនួន ១០មុឺនរៀល៕
ឆ្លាម សមុទ្រ