ខេត្តកោះកុង៖ មុននេះបន្តិច នាល្ងាចម៉ោង ៥និង២០នាទីថ្ងៃទី១១ ខែធ្នូឆ្នាំ២០២០ សមត្ថកិច្ចកងរាជអាវុធហត្ថ និងកម្លាំងនគរបាល ក្រុមខេមរៈភូមិន្ទ ខេត្តកោះកុង បានឃាត់ខ្លួន ជនបង្កបានហើយ។ បន្ទាប់ពីធ្វើការឡោមព័ទ្ធ ខ្មាន់កាំភ្លើងរូបនេះ ដែលបានបាញ់ដន្លងរបស់ខ្លួន ត្រូវពោះ បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ សង្ស័យអ្នកទាំងពីរផឹកស៊ីស្រវឹងទាស់ពាក្យសំដី អស់រយៈជាង១ម៉ោងនោះ។
ហេតុការណ៍ខាងលើ បានកើតឡើងក្នុងភូមិ១ សង្កាត់ដងទង់ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ។ នេះតាមការបញ្ជាក់ឲ្យដឹងពីលោកអភិបាលរងក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ឱ្យអង្គភាព នគរដ្រេហ្គន ដឹងនៅមុននេះបន្តិច។
លោកបន្តថា ជនរងគ្រោះរងរបួសត្រូវត្រង់ចំណុចពោះ ហើយក្រោយធ្វើសកម្មភាពជនបង្ក ដែលជាទាហាន និងជាគ្រូហ្វឹកហ្វឺនផ្នែកទាហានផងនោះ គាត់ជាដន្លងនឹងជនរងគ្រោះ។ អាចមានទំនាស់ពាក្យសំដី ពេលកំពុងផឹកស៊ី ទើបកើតឡើងនូវអំពើល្មើសច្បាប់នេះ។
ភ្លាមនោះ ជនដៃដល់បានរត់ឡើងលើផ្ទះ ដោយមានកាំភ្លើងជាប់ក្នុងដៃ ទើបសមត្ថកិច្ចធ្វើការឡោមព័ទ្ធ អស់រយៈពេលជាង ១ ម៉ោង ក៏ប្រើវិធានលួងលោមឲ្យជនបង្កសារភាព សមត្ថកិច្ចឃាត់ខ្លួនបានតែម្តង ដើម្បីយកទៅធ្វើការសាកសួរតាមនីតិវិធី៕
ដោយ៖សិលា