ព័ត៌មានទាន់ហេតុការណ៍៖

បាត់មួយយប់ព្រឹកឡើងឃើញសន្លប់នៅក្បែរដើមឈើចាំស្នេហ៍

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ពលរដ្ឋប្រាប់ថា ប្រទះឃើញស្ត្រីម្នាក់ ដេកសន្លប់នៅក្បែរផ្ទាំងថ្ម ម្តុំជិតដើមឈើចាំស្នេហ៍ នាព្រឹកថ្ងៃ១២ ខែធ្នូ ឆ្នាំ២០២០នេះ។
ប្រភពពីពលរដ្ឋមួយគ្រួសារដែលអះអាងថាជាសាច់ញាតិ ប្រាប់ថាស្ត្រីរូបនេះឈ្មោះ ថាច ចន្ថា ជនជាតិខ្មែរ អាយុជាង៣០ឆ្នាំ រស់នៅក្រុងព្រះសីហនុ បានចាកចេញបាត់ពីផ្ទះកាលពីយប់មិញ ដោយចេញតែខ្លួន មិនយកប្រាក់ឬទ្រព្យសម្បត្តិជាប់ខ្លួនឡើយ ។ បើតាមសាច់ញាតិបញ្ជាក់បន្ថែមថា ការចាកចេញរបស់ស្ត្រីរូបនេះទំនងមានបំណងធ្វើអត្តឃាត។
បច្ចុប្បន្ន ស្ត្រីរូបនេះត្រូវបានសមត្ថកិច្ចបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យហើយ៕ឆ្លាម សមុទ្រ


ចែករំលែក៖