ព័ត៌មានទាន់ហេតុការណ៍៖

ខ្លាំងដៃមែន! នាយប៉ុស្តិ៍រដ្ឋបាលរលួស​ ចុះដោះស្រាយករណីចរាចរណ៍​ ស្រាប់តែអ្នកបង្កហេតុវាយបីដៃផ្អេីលពេញខណ្ឌ

ចែករំលែក៖

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចមួយរវាងរថយន្តព្រូស និងម៉ូតូហុងដាឌ្រីម​ នៅចំណុចក្បែរ រង្វង់មូល​ស្រីកងស្រូវ កាលពីវេលាម៉ោង២០ និង១០នាទីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ហេីយត្រូវបានលោក ចាប វីណុច នាយប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស ចុះទៅដោះស្រាយដេីម្បីបញ្ចប់រឿង​ ស្រាប់តែត្រូវគេវាយចំនួន៣ដៃ ។

យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មូលហេតុដែលនាំឲ្យលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស ត្រូវគេវាយចំនួន ៣ដៃនោះគឺផ្តើមឡើងដោយសារហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្តព្រូស​ ប៉ះគ្នាតិចតួចជាមួយ ម៉ូតូសេ១២៥ ដោយគ្មានរបួសនោះទេ​ នៅចំណុចក្បែរ រង្វង់មូលស្រីកងស្រូវភ្លាមៗនោះក៏មានសមត្ថកិច្ចប៉ុស្តិ៍រលួស២ទៅ៣នាក់ខំជួយសម្របសម្រួលផងដែរប៉ុន្តែដោយសារភាគីទាំងសងខាងចចារគ្នាមិនត្រូវ ទើបលោក ចាប វីណុច នាយប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស ព្យាយាមចុះមកដោយផ្ទាល់ក្នុងគោលបំណងជួយដោះស្រាយបញ្ចប់រឿង គ្រាកំពុងតែបញ្ចេញមត្តិយោបល់ ស្រាប់តែគេស្ទុះវាយចំនួន ៣ ដៃ ក្នុងនោះ ផ្ទៃមុខ ចំនួន ២ដៃ និង កញ្ចឹងក ចំនួន ១ដៃ ដែលធ្វើអោយមេប៉ុស្តិ៍ស្រលាំងកាំងរកនិយាយអ្វីមិនចេញ ដូច្នេះមានតែទំនាក់ទំនងទៅកាន់សមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ នាំយកមធ្យោបាយទាំង ២គ្រឿង ព្រមទាំងអ្នកបើកបរទាំងសងខាង យកទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕

ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖