ភ្នំពេញ៖ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រលប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ បានមានប្រសាសន៍លើ page ផ្លូវការរបស់លោកថា ដោយមានព័ត៌មានភ័ន្តច្រលំលើរឿងរ៉ាវនៅភោជនីយដ្ឋានមិត្ដភាព ឯកឧត្តម ឃួនស្រេង អភិបាលរាជធានីភ្នំពេញបានផ្ញើសារបញ្ជាក់មកខ្ញុំដូចខាងក្រោមនេះ
—> គោរពរាយការណ៍ជូនមេ៖
+ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០
– ទីតាំងចុះឆែកកាំមេរ៉ាកំណត់ដំណើរបុគ្គលផ្ទុកកូវីដ-១៩ ឈ្មោះ ទឹម ស្រីពេជ្រ ភេទស្រី នៅសណ្ឋាគារ សុខា ស្ថិតនៅសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ
—> លទ្ធិផល៖
-នៅថ្ងៃទី០៩ ខែឆ្នូ ឆ្នាំ២០២០
បុគ្គលឈ្មោះ ទឹម ស្រីពេជ្រ(កូវីដ-១៩) និងបងប្អូន៤នាក់ទៀតប្រុស០៣(ស្រី០១នាក់)គឺ ១-ឈ្មោះ ផុន ចាន់រ៉ា (ស្រី)២-chrun sokha ៣-Hai Sokchea ៤-Khorn Broseur បានចូលក្នុងសណ្ឋាគារ សុខា ម៉ោង ២២:០៣ នាទី រួចបន្តឡើងទៅដោយយួរវ៉ាលីខ្លួនឯង ហើយនៅម៉ោង ២២:១៨នាទី ទឹម ស្រីពេជ្រ និងផុន ចាន់រ៉ា បានស្នាក់នៅក្នុងបន្ទប់លេខ ៩៤៤(ជាន់ទី០៩) ជាមួយគ្នា ហើយក្នុងនោះដែរប្រុស០៣នាក់ដែលមកជាមួយអ្នកជំងឺបានចូលបន្ទប់ផ្សេង ទៀត(បន្ទប់៩៥០)បន្ទាប់ពីចូលក្នុងបន្ទប់បុគ្គលផ្ទុកកូវីដ-១៩ មិនបានចេញក្រៅ ឬទៅទីណាទេ ។
-ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ម៉ោង ២១:៥៤នាទី បុគ្គលឈ្មោះ ទឹម ស្រីពេជ្រ បានចេញពីបន្ទប់ដោយកាន់វ៉ាលីខ្លួនឯង រួចបន្តទៅកាន់ឡាន ពេទ្យដែលមកទទួលទៅពេទ្យ រុស្សុី នៅម៉ោង ២១:៥៤នាទី ដោយមានការការពារត្រឹមត្រូវតាមវិធានការរាជរដ្ឋាភិបាល។
-ចំណែកឈ្មោះ ផុន ចាន់រ៉ា គឺបន្តនៅក្នុងបន្ទប់ ៩៤៤ ដដែលមិនមានការផ្លាស់ប្តូរទេ។
-មនុស្សប្រុស០៣នាក់ ដោយ មានបុរសម្នាក់ផ្ទុកមេរោគកូវីដ-១៩ (Khorn Broseur) ដែលថ្ងៃទី០៩ទៅពេទ្យហើយ រីឯបុរស ០២នាក់ផ្សេងទៀត នៅបន្តស្នាក់នៅបន្ទប់៩៥០ដដែល។
ខាងលើនេះ សារទាំងស្រុង របស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលត្រូវបានលោកអភិបាលរាជធានីភ្នំពេញរាយការណ៍ជូន៕
ដោយ៖ សិលា