ព័ត៌មានទាន់ហេតុការណ៍៖

គ្រឿងញៀនទម្ងន់ជិត១០គីឡូក្រាម ត្រូវនគរបាលបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យប្រុសស្រី០៣នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នគរបាលខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនសង្ស័យ៣នាក់និងរឹបអូសវត្ថុតាងគ្រឿងញៀនជាង១០ប្រភេទទម្ងន់ជិត១០គីឡូក្រាម និងអាវុធខ្លី១ដើម ត្រូវបានរៀបចំសុំណុំរឿងបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃនៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០៕

លោកសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ការចុះប្រតិបត្តិការបង្ក្រាបទីតាំងជួញដូរគ្រឿងញៀនចំនួន២កន្លែង ដែលដឹកនាំនិងសម្របសម្រួលដោយលោក

មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ បានសហការជាមួយលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគបាលក្រុងប៉ោយប៉ែត។

ដែលដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបទីតាំងទី១ឃាត់ខ្លួនជនសង្ស័យឈ្មោះ ទី  យៀង ភេទស្រី អាយុ៤៣ឆ្នាំ និងឈ្មោះ ហុង ម៉េង ភេទប្រុសអាយុ១៦ឆ្នាំ នៅបន្ទប់ជួលស្ថិតភូមិក្បាលស្ពានមួយសង្កាត់.ក្រុងប៉ោយប៉ែតរឹបអូសវត្ថុតាងមានចំនួន២វ៉ាលិសសង្ស័យមានសារធាតុញៀន ហើយបន្តបង្ក្រាបទីតាំងទី២ឃាត់ខ្លួនឈ្មោះ សេង ដាលីសិទ្ធិ ហៅចិន ភេទប្រុសអាយុ៤០ឆ្នាំស្នាក់នៅបន្ទប់ជួលស្ថិតភូមិប៉ាលិលេយ្យមួយ សង្កាត់.ក្រុងប៉ោយប៉ែតនិងរឹបអូសវត្ថុតាងកេសដែកចំនួន១ដាក់គ្រឿងញៀននិងអាវុធខ្លី១ដើមដែលចុះប្រតិបត្តិការបង្ក្រាបនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ស្ថិតភូមិសាស្រ្តសង្កាត់.ក្រុងប៉ោយប៉ែត។

លោក សិទ្ធិ ឡោះ បានបញ្ជាក់ថា៖ក្រោយពេលឃាត់ខ្លួនជនសង្ស័យប្រុស.ស្រីចំនួន៣នាក់និងរឹបអូសវត្ថុតាងមានចំនួន២វ៉ាលិសនិង១កេសដែកមានគ្រឿងញៀនជាង១០ប្រភេទស្មើទម្ងន់ជិត១០គីឡូក្រាមមានម្ស៉ៅសថ្លា ប្រភេទមេតំហ្វេតាមីនហៅខេទឹកកក ម្ស៉ៅក្រាមពណ៌សប្រភេទមេតំហ្វេតាមីនហៅខេ គ្រឿងញៀនប្រភេទកេតាមីនដប និងគ្រឿងញៀនជាច្រើនប្រភេទទៀតអាវុធខ្លីស៊េរីទំនើបចំនួន១ដើម២បង់និងគ្រាប់មួយចំនួនទៀតត្រូវបានរៀបចំឯកសារប្រគល់ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃនៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០៕ដោយ៖វណ្ណា

 


ចែករំលែក៖