ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការកែសម្រួលអត្រាពន្ធគយ និងអត្រាអាករពិសេសលើមុខទំនិញមួយចំនួន។ ក្នុងនោះការកែសម្ជុលអត្រាពន្ធគយលើមុខទំនិញមួយចំនួន៖
– ត្រូវបានបន្ថយអត្រាពន្ធគយលើមុខទំនិញនាំចូលមួយចំនួនដូចខាងក្រោម៖
-ពី ៧% មក 0% លើមុខទំនិញវត្ថុធាតុដើមសម្រាប់ផលិតកម្មចំណីអាហារនិងភេសជ្ជៈ និងប្រព័ន្ធសូឡា ចំនួន ១៣បន្ទាត់ពន្ធ នៃតារាងពន្ធគយកម្ពុជាឆ្នាំ២០១៧ ជាធរមាន ក្នុងទីតាំងរងលេខមាននៅអនុក្រិត្យ។
– ពី ១៥% មក 0% លើមុខទំនិញឧបករណ៍ និងគ្រឿងម៉ាស៊ីនកែច្នៃសំខាន់ៗ ដែលបម្រើការដល់សង្វាក់ ផលិតកម្មនានា ចំនួន ៥៦បន្ទាត់ពន្ធ នៃតារាងពន្ធគយកម្ពុជាឆ្នាំ២០១៧ ជាធរមាន ក្នុងទីតាំងរងលេខ ក្នុងអនុក្រិត្យ។
-ពី ១៥% មក ៧% លើមុខទំនិញវត្ថុធាតុដើម និងម៉ាស៊ីនកែច្នៃសំខាន់ៗ បម្រើការឱ្យសង្វាក់ផលិតកម្មនានាចំនួន ៦០បន្ទាត់ពន្ធ នៃតារាងពន្ធគយកម្ពុជាឆ្នាំ២០១៧ ជាធរមាន ក្នុងទីតាំងរងលេខ ក្នុងអនុក្រឹត្យ។
-ពី ៣៥% មក ៧% លើមុខទំនិញអាល់កុលសម្លាប់មេរោគ និងមុខទំនិញមួយចំនួនទៀតដែលគាំទ្រដល់ វិស័យឧស្សាហកម្ម ចំនួន ០៦ បន្ទាត់ពន្ធ នៃតារាងពន្ធគយកម្ពុជាឆ្នាំ២០១៧ ជាធរមាន ក្នុងទីតាំងរងលេខ ក្នុងអនុក្រិត្យ
-ពី ៣៥% មក ១៥% លើមុខទំនិញជាវត្ថុធាតុដើម និងធាតុចូលផលិតកម្ម ចំនួន ០៤ បន្ទាត់ពន្ធ is តារាងពន្ធគយកម្ពុជាឆ្នាំ ២០១៧ ជាធរមាន ក្នុងទីតាំងរងលេខ ក្នុងអនុក្រិត្យ។
ការកែសម្រួលអត្រាអាករពិសេសលើមុខទំនិញមួយចំនួន
– ត្រូវបានបន្ថយអត្រាអាករពិសេសលើមុខទំនិញនាំចូលមួយចំនួនដូចខាងក្រោម៖
ពី ១០% មក 0% លើមុខទំនិញ ប្រេងរំអិលប្រើប្រាស់ក្នុងវិស័យវាយនភ័ណ្ឌ ម៉ាស៊ីនលាងចាន និងទោចក្រយាន ចំនួន ១៦ បន្ទាត់ពន្ធ នៃតារាងពន្ធគយកម្ពុជាឆ្នាំ២០១៧ ជាធរមាន ក្នុងទីតាំងរងលេខ ក្នុងអនុក្រិត្យ។
— ពី ១០% មក ៥% លើមុខទំនិញសម្ភារៈអគ្គិសនីប្រើប្រាស់ក្នុងផ្ទះ ចំនួន ០៥ បន្ទាត់ពន្ធ នៃតារាងពន្ធគយ កម្ពុជាឆ្នាំ២០១៧ ជាធរមាន ក្នុងទីតាំងរងលេខ នៅក្នុងអនុក្រិត្យ ។
-ពី ២៥% មក ០ % លើមុខទំនិញ ប្រេងរំអិលជាធាតុចូលក្នុងសង្វាក់ផលិតកម្មនានា ចំនួន ០៨ បន្ទាត់ពន្ធ នៃតារាងពន្ធគយកម្ពុជាឆ្នាំ២០១៧ ជាធរមាន ក្នុងទីតាំងរងលេខ ក្នុងអនុក្រិត្យ។
-ពី ៣% មក % លើមុខទំនិញអាល់កុលសម្លាប់មេរោគប្រើប្រាស់ក្នុងវិស័យសុខាភិបាល ចំនួន ០៣ បន្ទាត់ពន្ធ នៃតារាងពន្ធគយកម្ពុជាឆ្នាំ២០១៧ ជាធរមាន ក្នុងទីតាំងរងលេខ នៅក្នុងអនុក្រិត្យ។
-ពី ៣៥ % មក ១៥ % លើមុខទំនិញមេសាដែលមានជាតិអាល់កុលចាប់ពី៨០ដឺក្រេ ចំនួន ០១ បន្ទាត់ពន្ធ នៃតារាងពន្ធគយកម្ពុជាឆ្នាំ២០១៧ ជាធរមាន ក្នុងទីតាំងរងលេខ ក្នុងអនុក្រិត្យ។
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រស្នងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រី គ្រប់ក្រសួងស្ថាប័ន ពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២១ តទៅ៕
ដោយ៖សិលា