ភ្នំពេញ: នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២០ កម្លាំងនគរបាលអធិការដ្ឋាន ខណ្ឌចំការមនក្រោយពីប្រទះឃើញយុវជនជិះម៉ូតូឮសំឡេងខ្លាំងៗក៏ឃាត់ម៉ូតូ៣គ្រឿងដែលកែច្នៃបំពង់សុីមុំាងខុសបច្ចេកទេសធ្វើឱ្យឮសំឡេងខ្លាំងប៉ះពាល់ដល់ប្រជាពលរដ្ឋផ្សេងទៀតដោយយកមកអប់រំធ្វើកិច្ចសន្យានិងឱ្យដោះដូរបំពង់សុីមុំាងដូចដើមវិញផងដែរ។
លោក យិន សាន អធិការខណ្ឌចំការមនបានឱ្យដឹងថា លោកបានដាក់បទបញ្ជាឱ្យនគរបាលប៉ុស្តិ៍ធ្វើការតាមឃាត់អ្នកជិះម៉ូតូកែច្នៃបំពង់សុីមុាំងយកមកផ្នែកចរាចរណ៍ធ្វើកិច្ចសន្យានិងណែនាំពីច្បាប់ចរាចរណ៍ផ្លូវគោក(អនុក្រឹត្យលេខ ៣៨)និងត្រូវពិន័យជាទឹកប្រាក់១០០ ០០០រៀលអំពើល្មើសសំឡេងម៉ាសុីនឮខ្លាំង ឬផ្សែងច្រើនហើយក្នុងនគរបាលប៉ុស្តិ៍ទាំង៥ធ្វើការឃាត់បានម៉ូតូចំនួន៣គ្រឿងទុករយៈពេល៣ថ្ងៃមិនតម្រូវការផាកពិន័យរាល់ការបង់លុយកាក់នោះទេ តែតម្រូវធ្វើកិច្ចសន្យាបញ្ឈប់កែច្នៃបំពង់សុីមាុំងនិងដូរបំពង់សុីមុាំងឱ្យដូចដើមវិញទើបប្រគល់ម៉ូតូយកទៅប្រើប្រាស់វិញ ហើយប្រសិនបើមានលើកទី២កម្លាំងនគរបាលឃាត់បានម៉ូតូដដែលនិឹងធ្វើការផាកពិន័យគុណជាពីរ។ ការឃាត់មកធ្វើការអប់រំដោយសារម៉ូតូធ្វើឱ្យឮសំឡេងប៉ះពាល់ដល់អ្នកដែលធ្វើដំណើរផ្សេងទៀត ។
គេសង្កេតឃើញថា ការផ្អាកអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកមានខេត្តសៀមរាបនិងទីក្រុងភ្នំពេញតាំងពីថ្ងៃទី០១ ខែ ធ្នូ ឆ្នាំ ២០២០ ហើយចាប់ផ្ដើមអនុវត្តឡើងវិញនៅព្រឹកថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ២០២០គឺចាប់ផ្ដើមអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកទាំង១៤អធិការដ្ឋានខណ្ឌរួមទាំងចំណុះនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកតាមគោលដៅដែលបានកំណត់។ដូច្នេះសួូមបងប្អូនប្រជាពលរដ្ឋកុំរវល់តែខ្លាចកូវីដ-១៩ ហើយភ្លេចខ្លួនចំពោះការបើកបរមិនគោរពច្បាប់ចរាចរណ៍ធ្វើអោយខូចខាតសម្ភារនិងរបួសស្លាប់នៅលើដងផ្លូវ។ដើម្បីកាត់បន្ថយគ្រោះចរាចរណ៍សូមបើកម៉ូតូមានកញ្ចក់ ពាក់មួកសុវត្ថិភាព បើកបររថយន្តតម្រូវពាក់ខ្សែក្រវាត់និងគោរពស្លាកសញ្ញានិងភ្លើងស្តុបផងដែរ ៕
ដោយ៖ជី ណា