ព័ត៌មានទាន់ហេតុការណ៍៖

មកស្គាល់ម្ចាស់ក្លិបកីឡាដែលមានជាងគេបំផុតទាំង១០នៅលើពិភពលោក

ចែករំលែក៖

អ្នកជំនួយធំៗមួយចំនួននៅលើពិភពលោកបានកាន់កាប់ក្លិបកីឡាធំៗនៅតំបន់អឺរ៉ុប និងជុំវិញពិភពលោកដែលសុទ្ធសឹងជាអ្នកមានទ្រព្យសម្បត្តិមហាសាល។

តាមការចុះផ្សាយរបស់សារព័ត៌មាន The Sun ដែលជាអ្នកចាត់ចំណាត់ថ្នាក់ម្ចាស់ក្លិបធំៗទាំង១០ដែលមានទ្រព្យសម្បត្តិច្រើនជាងគេសុទ្ធសឹងជាមហាសេដ្ឋីល្បីៗជាច្រើនដូចជាម្ចាស់ក្លិManchester City គឺលោក Sheikh Mansour ជាដើម។ ខាងក្រោមនេះគឺជាឈ្មោះម្ចាស់ក្លិបកីឡាដែលមានជាងគេទាំង១០នៅលើពិភពលោក

១០លោក Joseph Tsai (១២,ពាន់លានអឺរ៉ូ)

អ្នកជំនួញ Joseph Tsai ដែលមានទ្រព្យ១២,ពាន់លានអឺរ៉ូបានទិញយកសិទ្ធិអាជីវកម្ម NBA របស់ Brooklyn Nets នៅឆ្នាំ២០១៩ ហើយក៏បានវិនិយោគលើលីគកំពូលអាមេរិក MLS  ក្នុងក្រុម Los Angeles FC ផងដែរ។

លោក Dietrich Mateschitz (២៣ពាន់លានអឺរ៉ូ)

សហស្ថាបនិករបស់ Red Bull គឺលោក Dietrich Mateschitz មានទ្រព្យច្រើនជាង២៣ពាន់លានអឺរ៉ូ។ ភាពជោគជ័យរបស់គាត់ជាមួយ Red Bull បាននាំឱ្យគាត់វិនិយោគលើសិទ្ធិអាជីវកម្មកីឡាផ្សេងៗដូចជា New York Red Bulls (MLS), Red Bull Racing (Formula 1), Scuderia Alpha Tauri(Formula 1), RB Salzburg (Austrian Bundesliga) និង RB Leipzig ( Bundesliga)

លោក Sheikh Mansour (២៥,ពាន់លានអឺរ៉ូ)

លោក Sheikh Mansour ជាឧបនាយករដ្ឋមន្ត្រីនៃប្រទេសអារ៉ាប់រួម និងជាសមាជិកនៃគ្រួសាររាជវង្ស Abu Dhabi មានទ្រព្យសម្បត្តិមានតម្លៃ២៥,ពាន់លានអឺរ៉ូ។ គាត់គឺជាម្ចាស់ក្លិManchester City (Premier League) និង Montevideo City Torque (អ៊ុយរ៉ាហ្គាយ) ។

-លោក David Thompson  (៣២,ពាន់លានអឺរ៉ូ)

លោក David Thompson គឺជាមហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយមួយរូបនៅក្នុងប្រទេសកាណាដាដែលមានទ្រព្យសម្បត្ដិលើសពី ៣២,ពាន់លានអឺរ៉ូដោយក្រុមគ្រួសាររបស់លោកជាម្ចាស់ក្រុម NHL ឈ្មោះ Winnipeg Jets

-លោក Daniel Gilbert (៣៤ពាន់លានអឺរ៉ូ)

មហាសេដ្ឋី Daniel Gilbert ដែលមានទ្រព្យសម្បត្តិសរុបជាង៣៤ពាន់លានអឺរ៉ូជាម្ចាស់ក្រុមហ៊ុន Quicken Loans និង Rock Ventures និងជាម្ចាស់ក្រុម NBA ឈ្មោះ Cleveland, Canton Charge (NBA D-League) និង Cleveland Monsters (AHL)

-លោក Francois-Henri Pinault (៣៥,ពាន់លានអឺរ៉ូ)

លោក Francois-Henri Pinault និងក្រុមគ្រួសាររបស់គាត់មានទ្រព្យសម្បត្តិច្រើនជាង៣៥,ពាន់លានអឺរ៉ូពីការវិនិយោគរបស់ពួកគេនៅក្នុងឧស្សាហកម្មប្រណីត (Kering) ។ គាត់គឺជាម្ចាស់ក្រុម Stade Rennais នៃលីគកំពូលបារាំងLigue 1

-លោក Carlos Slim (៤២,ពាន់លានអឺរ៉ូ)

អ្នកជំនួញម៉ិកស៊ិកដ៏ល្បីល្បាញគឺលោក Carlos Slim ដែលជាបុរសមានជាងគេបំផុតនៅលើពិភពលោកចន្លោះឆ្នាំ២០១០ និងឆ្នាំ២០១៣ យោងតាមទស្សនាវដ្តី Forbes មានទ្រព្យសម្បត្ដិមានតម្លៃជាង ៤២,ពាន់លានអឺរ៉ូ។ លោក Slim គឺជាម្ចាស់ក្លិLeon (Liga MX) និងម្ចាស់ភាគហ៊ុនសំខាន់របស់ Real Oviedo (La Liga Smart Bank) តាមរយៈក្រុមហ៊ុន Inversora Carso

៣-លោក Amancio Ortega (៥២,ពាន់លានអឺរ៉ូ) ទំនងជាម្ចាស់របស់ Deportivo de La Coruna

អ្នកជំនួញជនជាតិអេស្ប៉ាញឈ្មោះ Amancio Ortega មានទ្រព្យ៥២,ពាន់លានអឺរ៉ូយោងទៅតាមមគ្គុទ្ទេសក៍ភ្នាល់តាមអ៊ីនធើណេតនិង៥៧ពាន់លានអឺរ៉ូយោងទៅតាមទស្សនាវដ្តី Forbes The Sun បានបង្ហាញថា Ortega  ទំនងជាម្ចាស់ក្រុមឈ្មោះ Deportivo La Coruna ដែលបច្ចុប្បន្នជាក្រុមលំដាប់ទី ២ នៅអេស្ប៉ាញ ដោយជាដកស្រង់ការចុះផ្សាយរបស់ Forbes កាលពីឆ្នាំ២០១៧ ។

២-លោក Steve Ballmer (៥៨,ពាន់លានអឺរ៉ូ)

លោកSteve Ballmer ដែលជាមហាសេដ្ឋីអតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft ដែលមានទ្រព្យច្រើនជាង៥៨,ពាន់លានអឺរ៉ូគឺជាម្ចាស់ម្នាក់ក្នុងចំណោមម្ចាស់ក្រុមហ៊ុន NBA ។ នៅឆ្នាំ២០១៧ គាត់បានទិញក្រុម Los Angeles Clippers ក្នុងតម្លៃ,៦៥ពាន់លានអឺរ៉ូ។

១-លោក Mukesh Ambani (៦០,ពាន់លានអឺរ៉ូ)

វិស្វករ និងជាពាណិជ្ជករឥណ្ឌាលោក Mukesh Ambani ដែលជាបុរសមានបំផុតទាំង១០នាក់នៅលើពិភពលោក មានទ្រព្យសម្បត្ដិ៦០,៣ពាន់លានអឺរ៉ូគឺជាម្ចាស់ក្រុមកីឡាគ្រីឃីតឈ្មោះ Mumbai Indians  និងជាអ្នកវិនិយោគដ៏សំខាន់របស់បាល់ទាត់លីកកំពូលឥណ្ឌា Indian Super League

ដោយ៖ភារៈ

 


ចែករំលែក៖