ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃអាទិត្យទី២០ ខែធ្នូ ឆ្នាំ ២០២០ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរដោយលោកអភិបាលក្រុងព្រះសីហនុ និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលទីតាំងអូរស្តេចមឹក ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
បន្ទាប់មកលោក អភិបាលខេត្ត បានបន្តចុះត្រួតពិនិត្យសកម្មភាពការអ៊ុតប៉េទីមនៅលើកំណាត់ផ្លូវ៣០០ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ក្នុងឱកាសចុះពិនិត្យនេះដែរ លោក គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានណែនាំទៅក្រុមការងារអ៊ុតបេទីម ត្រូវយកចិត្តទុកដាក់អនុវត្តតាមស្តង់ដា ឲ្យមានគុណភាពល្អ និងសោភ័ណភាពជាគម្រោងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង សម្រាប់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ អ្នកវិនិយោគ ភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកំសាន្តនៅក្នុងខេត្តព្រះសីហនុ៕
ដោយ៖សិលា