យោងតាមការចេញផ្សាយរបស់សារព័ត៌មានChannel News Asia កាលពីចុងសប្តាហ៍នេះបានឲ្យដឹងថា ក្លិប Schalke 04 ដែលបានធា្លក់ដល់ឈរបាតតារាងក្របខ័ណ្ឌអាល្លឺម៉ង់ Bundesliga បានបណ្តេញគ្រូបង្វឹកលោក Manuel Baum ចេញពីតំណែងកាលពីចុងសប្តាហ៍នេះបន្ទាប់ពីដឹកនាំ២៨ប្រកួតមិនសូវបានល្អ គឺចាញ់និងស្មើ។ ក្លិបបានតែងតាំងលោកSteve Stevens ជាគ្រូបង្វឹកបណ្តោះអាសន្នដើម្បីដឹកនាំបន្ត។
ការប្រកួតចុងក្រោយក្រោមការដឹកនាំរបស់លោក Manuel Baum វ័យ៤១ឆ្នាំគឺចាញ់ Freiburg ២-០ ក្នុងផ្ទះកាលពីថ្ងៃពុធសប្តាហ៍មុនដែលធ្វើឱ្យពួកគេឈរនៅបាតតារាងដោយមាន៤ពិន្ទុបន្ទាប់ពី ១២ប្រកួត។
លោក Manuel Baum ដែលទទួលបន្ទុកតែ១០ប្រកួតប៉ុណ្ណោះគឺជាគ្រូបង្វឹកទី២ដែលត្រូវបានបណ្តេញចេញដោយក្លិប Schalke នៅរដូវកាលនេះបន្ទាប់ពីលោក David Wagner ត្រូវបានបណ្តេញចេញកាលពីខែកញ្ញាបន្ទាប់ដឹកនាំបាន១៨ប្រកួតដោយមិនមានឈ្នះ។
គ្រូបង្វឹកបណ្តោះអាសន្នលោក Steve Stevens បាននិយាយថា “ខ្ញុំបាននិយាយជាមួយលោក Manuel Baum ពីការដឹកនាំថ្មី ហើយខ្ញុំសូមជូនពរឱ្យគាត់មានសំណាងល្អនាពេលអនាគត។ បេះដូងរបស់ខ្ញុំនៅតែរីករាយនៅពេលដែលក្លិបងាកមករកខ្ញុំក្នុងគ្រាលំបាកខ្ញុំមិនអាចនិយាយថាទេនោះទេ” ។
លោក Steve Stevens មានវ័យ៦៧ឆ្នាំបានគ្រប់គ្រង Schalkeពីឆ្នាំ១៩៩៦-២០០២ និង ២០១១-២០១២ មុនពេលឈានជើងចូលជាជំនួយការបណ្តោះអាសន្ននៅចុងបញ្ចប់នៃរដូវកាល ២០១៨-២០១៩ ។ គាត់ធ្លាប់បានដឹកនាំក្លិប Schalke ឱ្យទទួលបានពានរង្វាន់ UEFA Cup នៅឆ្នាំ១៩៩៧ និងព្រឹត្តិការណ៍ German Cup ឈ្នះនៅឆ្នាំ២០០១ និង២០០២ បូករួមទាំងការប្រជែងដណ្តើមពានរង្វាន់ក្របខ័ណ្ឌ Bundesliga ក្នុងឆ្នាំ២០០១ ៕ដោយ៖ភារៈ