ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍អូរបែកក្អមឃាត់ខ្លួនជនសង្ស័យ៥នាក់ជាបន្តបន្ទាប់ករណីរក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៥នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍អូរបែកក្អមឃាត់ខ្លួនបានជាបន្តបន្ទាប់ករណីរក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់នេះត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅវេលាម៉ោង០០និង៣០នាទី                                                                                                                                                                                         រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ 

ជនសង្ស័យ ទី១-ឈ្មោះ នួន រិទ្ធីដាវីន  ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួលក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ទី២-ឈ្មោះ ស៊ុន រដ្ឋា  ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួលក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ(ដកហូតម្សៅក្រាមពណ៌សថ្លា២កូនថង់តូច) ។                                

ទី៣-ឈ្មោះ ម៉ែន ចាន់សិរីរ័ត្ន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួលក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ទី៤-ឈ្មោះ មាន ប៊ុនហុង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួលក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ទី៥-ឈ្មោះ វ៉ាត ចាន់វិថី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួលក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (ពិនិត្យទឹកនោម) ។ 

បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់រួមនឹងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី 

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖