ព័ត៌មានទាន់ហេតុការណ៍៖

តើអ្នកពិតជាខ្លាចជំងឺកូវីដ-១៩ មែនទេ ?

ចែករំលែក៖

ភ្នំពេញ៖ ពិតមែនហើយ ជំងឺកូវីដ-១៩ គឺយើងពិតជាខ្លាច វាអាចចម្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត បានយ៉ាងងាយ ហើយលឿនបំផុត។ ប៉ុន្តែដើម្បីជៀសផុតពីការឆ្លងជំងឺកូវីដ-១៩ នេះ យើងត្រូវអនុវត្តតាមវិធាននានា ដែលបានណែនាំដោយក្រសួងសុខាភិបាលដូចជា: លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ទឹកស្អាត អាល់កុល ជែល ត្រូវពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ទ្រាបលើច្រមុះមាត់ ជៀសវាង ប៉ះពាល់អ្នកដែលមានគ្រុនក្តៅ និងក្អក ខ្ទប់មាត់ និងច្រមុះនៅពេលអ្នកក្អក ឬក្រដាស ជាមួយនឹងកន្សែង ក្រមា ឬយកកែងដៃខ្ទប់កាត់បន្ថយអោយបានជាអតិបរិមា  នូវការប៉ះពាល់ នូវភ្នែក ច្រមុះ មាត់ របស់អ្នក ។ មិនត្រូវខាកស្តោះនៅតាមទីសាធារណៈ បរិភោគតែអាហារឆ្អិនៗល្អ រក្សាគម្លាតពីគ្នា យ៉ាងតិចណាស់១,៥ម៉ែត្រ ។ ប្រសិនណាមានបញ្ហាសុខភាព ឬក៏សង្ស័យថា មានករណីជំងឺកូវីដ-១៩ សូមទូរស័ព្ទទៅលេខ ១១៥ ដោយឥតគិតប្រាក់ និងជាទូរស័ព្ទទាន់ហេតុការណ៍ ។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់អនុវត្ត វិធានការទាំងអស់នេះឲ្យបានខ្ជាប់ខ្ជួន ដើម្បីយើងទាំងអស់គ្នាបង្ការនូវជំងឺកូវីដ-១៩ យើងនឹងឆ្លងការលំបាកទាំងអស់នេះជាមួយគ្នា និងជៀសផុតពីជំងឺកូវីដ-១៩បានជោគជ័យ ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖