ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន CAMBODIAN TIANYUAN DINGWANG PET PRODUCTS CO., LTD មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក នៅកំពង់ស្ពឺ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមហ៊ុន CAMBODIAN TIANYUAN DINGWANG PET PRODUCTS CO., LTD មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក នៅកំពង់ស្ពឺ។

នេះបើតាមការបញ្ជាក់ឲ្យដឹងពី គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ មុននេះបន្តិច។ 

សូមជម្រាបជូនថា, តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតសម្ភារៈសត្វចិញ្ចឹមគ្រប់ប្រភេទ របស់ក្រុមហ៊ុន CAMBODIAN TIANYUAN DINGWANG PET PRODUCTS CO., LTD  គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៣៨កន្លែង៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖