ភ្នំពេញ៖ បុរសម្នាក់ជាមន្ត្រីកងរាជអាវុធហត្ថបានរងរបួសធ្ងន់ដេររហូត៣០ថ្នេរខណៈកំពុងអង្គុយផឹកស៊ីជួបជុំបងប្អូននៅខាងមុខផ្ទះត្រូវជនសង្ស័យជាអ្នកជិតខាងបានមកកាប់ជាច្រេីនដាវរួចហេីយរត់គេចខ្លួនបាត់។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ក្នុងបុរី MK01ភូមិថ្កុលកោះស្នា សង្កាត់ស្នោខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះតាន់ សុីថា ភេទប្រុសអាយុ៤១ឆ្នាំ ជាមន្ត្រីប៉េអឹម ត្រូវគ្រូពេទ្យដេរមុខរបួស៣០ថ្នេរ។
ចំណែកជនសង្ស័យមិនត្រូវបានស្គាល់ឈ្មោះនោះទេ ស្នាក់នៅក្នុងបុរីខាងលេី។
តាមប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកេីតហេតុជនរងគ្រោះនិងបងប្អូន២នាក់ទៀតសរុប៣នាក់បានអង្គុយផឹកសុីជួបជុំបងប្អូននៅមុខផ្ទះរបស់ខ្លួនក្នុងបុរីខាងលេីលុះដល់ម៉ោងប្រហែល១២យប់ថ្ងៃទី២០ខែធ្នូឆ្នាំ២០២០ជនសង្ស័យដែលនៅផ្ទះទល់មុខគ្នារំលងមួយផ្លូវបានដេីរមកប្រាប់ជនរងគ្រោះថាយប់ហេីយឈប់ផឹកទៅ។ពេលនោះជនរងគ្រោះបានឆ្លេីយថា ដោយសារមានបងប្អូនមកលេងទេីបមិនទាន់ឈប់ ហេីយណាមួយខ្ញុំមិនបានចាក់JBLរំខានទេ ពេលនោះជនសង្ស័យក៏ត្រឡប់ទៅវិញបាត់ទៅ។
រហូតដល់ម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ខែឆ្នាំដដែលស្រាប់ជនសង្ស័យរួមទាំងបក្ខពួក២នាក់ទៀតសរុប៣នាក់ម្នាក់ជាជនសង្ស័យប្រដាប់ដោយដាវមួយដើមបានដេីរមកកាប់ជនរងគ្រោះជាច្រេីនដាវបណ្តាលឱ្យរងរបួសក្បាលធ្ងន់ធ្ងរ។
ក្រោយពីកេីតហេតុជនសង្ស័យទាំង៣នាក់បានរត់គេចខ្លួនបាត់ស្រមោល។ចំណែកជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យឯកជនដេររបួសអស់ចំនួន៣០ថ្នេរ៕
ដោយ៖សុខាសែនជ័យ