ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទេសចរណ៍ជូនដំណឹង ស្តីពី វគ្គបណ្ដុះបណ្ដាលភាសាចិនកម្រិតមូលដ្ឋានក្នុងវិស័យទេសចរណ៍ដោយឥតគិតថ្លៃតាមប្រព័ន្ធអនឡាញ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីចូលរួមជំរុញ និងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេស ដើម្បី ផ្តល់នូវជំនាញភាសាចិន ដល់បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន ដែលមានបំណងអភិវឌ្ឍសមត្ថភាព និងជំនាញភាសាចិនសម្រាប់ប្រើប្រាស់ក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ក្រសួងទេសចរណ៍ សូមជម្រាបជូនដំណឹងដល់បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ប្រតិបត្តិករទេសចរណ៍ សហព័ទ្ធទេសចរណ៍កម្ពុជា សមាគមឧស្សាហកម្ម ទេសចរណ៍យុវជន សិស្ស និស្សិត និងសាធារណជនទាំងអស់ឲ្យបានជ្រាបថា ក្រោមកិច្ចសហការជាមួយវិទ្យាស្ថាន ខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ក្រសួងទេសចរណ៍នឹងបើកវគ្គបណ្តុះបណ្តាលភាសាចិនកម្រិតមូលដ្ឋានក្នុងវិស័យ ទេសចរណ៍ដោយឥតគិតថ្លៃតាមប្រព័ន្ធអនឡាញ ដល់បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន ដែលមានបំណងអភិវឌ្ឍសមត្ថភាពលើជំនាញនេះ។

វគ្គបណ្តុះបណ្តាលខាងលើ នឹងចាប់ផ្តើមសិក្សា ចាប់ពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ តទៅ។ បុគ្គលិកបម្រើ ការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន អាចធ្វើការ ចុះឈ្មោះចូលរួមសិក្សាតាម រយៈអាសយដ្ឋានគេហទំព័រ https://www.ptd.org ឬតាមរយៈស្តេន QR Code ខាងក្រោម៖
វគ្គបណ្តុះបណ្តាលនឹងធ្វើឡើងតាមស្តង់ដា និងបង្រៀនដោយគ្រូបរទេសដែលមានបទពិសោធន៍ សិក្ខាកាម ដែលបានសិក្សាក្នុងវគ្គសិក្សាតម្រូវឱ្យឆ្លងកាត់ការប្រឡងវាយតម្លៃសមត្ថភាពបញ្ចប់

វគ្គតាមប្រព័ន្ធអនឡាញ សិក្ខាកាមដែលបានប្រឡងវាយតម្លៃសមត្ថភាពបញ្ចប់វត្តជាប់នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ ការសិក្សាដែលទទួលស្គាល់ដោយក្រសួងទេសចរណ៍ និងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា

សម្រាប់បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន ចុះឈ្មោះ ដែលមានបំណងសិក្សាលើជំនាញវិជ្ជាជីវៈទេសចរណ៍ផ្សេងៗ ហើយខកខានមិនបាន ចូលរួមរៀនក្នុងវគ្គសិក្សាតាមកាលបរិច្ឆេទផុតការកំណត់កន្លងមក ក៏អាចនៅបន្ត ចុះឈ្មោះសិក្សា ចូលរួមវគ្គសិក្សាទាំងអស់នោះបាន ដោយនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍នៅ តែបន្តក្នុងការរៀបចំបើកវគ្គបណ្តុះបណ្តាលជំនាញទាំងនោះ និងវគ្គបណ្តុះបណ្តាលជំនាញថ្មីៗ តាមប្រព័ន្ធអនឡាញជាបន្តបន្ទាប់តាមអាសយដ្ឋានគេហទំព័រ https://www.tptd.org។

សម្រាប់ព័ត៌មានបន្ថែមផ្សេងៗទៀត សូមធ្វើការទាក់ទងដោយផ្ទាល់នៅនាយកដ្ឋានបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈទេសចរណ៍នៃក្រសួងទេសចរណ៍ ឬតាមរយៈលេខទូរស័ព្ទ ធ្វើការ៕

ដោយ៖សិលា


ចែករំលែក៖