ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីទេសចរណ៍ដឹកនាំប្រជុំក្រុមការងារជំនាញដើម្បីត្រៀមលក្ខណៈអនុវត្តផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការក្រសួងទេសចរណ៍ លោករដ្ឋមន្រ្តី ថោង ខុន បានដឹកនាំប្រជុំក្រុមការងារជំនាញ ដើម្បីត្រៀមលក្ខណៈអនុវត្តផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។

សូមជម្រាបថា ក្រសួងទេសចរណ៍បានរៀបចំសេចក្តីព្រាងផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២៥ រួចហើយ ដែលផែនទីចង្អុលផ្លូវនេះចែកចេញជា ០៣ដំណាក់កាល៖
-ដំណាក់កាលទី១៖ ការគ្រប់គ្រងវិបតិ្តក្នុងដំណាក់កាលទម្លាប់ថ្មី (New Normal) និងការរៀបចំផែនការស្តារឡើងវិញ (២០២០-២០២១)។
-ដំណាក់កាលទី២៖ ការស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិកូវីដ-១៩ (២០២២-២០២៣)។
-ដំណាក់កាលទី៣៖ ការរៀបចំឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យទេសចរណ៍កម្ពុជា (២០២៤-២០២៥)។

សេចក្តីព្រាងផែនទីចង្អុលផ្លូវនេះបានដាក់ឆ្លងកិច្ចប្រជុំគណៈកម្មាធិការជាតិអវិឌ្ឍន៍ទេសចរណ៍ និងបានទទួលការគាំទ្រពីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ហើយគ្រោងនឹងដាក់ឆ្លងកិច្ចប្រជុំចុងក្រោយរបស់គណៈកម្មាធិការជាតិអវិឌ្ឍន៍ទេសចរណ៍ និងដាក់ឆ្លងរាជរដ្ឋាភិបាលនាពេលឆាប់ៗខាងមុខនេះ៕

ដោយ៖សិលា


ចែករំលែក៖