ព័ត៌មានទាន់ហេតុការណ៍៖

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ចេញសេចក្តីប្រកាសព័ត៌មាន ពីការបើកសវនាការ ជាសាធារណៈ ដើម្បីពិនិត្យ និងសម្រេចលើបណ្តឹងចំនួន ២៣

ចែករំលែក៖

ភ្នំពេញ៖ អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ មានកិត្តិយសសូមជម្រាបជូនសាធារណជន ជ្រាបថា នៅព្រឹកថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស .២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ចាប់ពីម៉ោង ០៨និង៣០នាទីនៅអគារ “ ស- វិមានរដ្ឋចំការមន ក្រុមប្រឹក្សា ជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញដែលមានលោកកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះបានបើកសវនាការ ជាសាធារណៈ ដើម្បីពិនិត្យ និងសម្រេចលើបណ្តឹងចំនួន ២៣ គឺសំណុំរឿងលេខ៣៩១/០៣៣/២០២០ ដល់លេខ៤១៣/០៥៥/២០២០ របស់សមាជិក និងភ្នាក់ងារគណបក្សសម្ព័ន្ធដើម្បីប្រជា ធិបតេយ្យ ដែលបានប្តឹងតវ៉ានឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោតដំបូង។

ទាំងក្រុមប្រឹក្សាជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចច្រានចោលបង ២៣នេះ ដោយហេតុថា អ្នកប្តឹងបានបោះបង់បណ្តឹងរបស់ខ្លួន ដោយមិនចូលរួមសវនាការ ហើយសេចក្តីសម្រេចនេះ ជាសេចក្តីសម្រេចស្ថាពរ បិទផ្លូវតវ៉ា ហើយមានអានុភាពអនុវត្តទៅ លើអំណាចទាំងអស់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងត្រូវចុះផ្សាយក្នុងរាជកិច្ច៕

ដោយ៖សិលា


ចែករំលែក៖