ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រីឱ វណ្ណឌីន ៖ ការចេញវេជ្ជបញ្ជា និងលទ្ធផលពីមន្ទីរពិសោធន៍ ឬសេវាអមវេជ្ជសាស្ត្រ ដោយមិនប្រើកុំព្យូទ័រ ហើយនៅតែសរសេរដៃមើល ឬអានមិនដាច់ នឹងត្រូវរងការផាកពិន័យជាប្រាក់ចំនួន ៥០០០ ០០០ រៀល (ប្រាំលានរៀល)

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសផាកពិន័យជាប្រាក់៥០០០.០០០រៀល(ប្រាំលានរៀល) ឬដកអាជ្ញាបណ្ណ ព្រមទាំងបិទកន្លែងព្យាបាលមិនឱ្យបន្តសកម្មភាពតទៅទៀត ដល់កន្លែងព្យាបាលឯកជនណា មិនព្រមចេញវេជ្ជបញ្ជាតាមកុំព្យូទ័រ ដោយនៅតែបន្តចេញវេជ្ជបញ្ជាសរសេរដោយដៃ ខ្ជីខ្ជា អានមិនដាច់ និងមិនត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រ។

សូមបញ្ជាក់ថា, រដ្ឋមន្ត្រីក្រសួងសុខាភិបាលជម្រាបមក លោក លោកស្រី ម្ចាស់សេវាសុខាភិបាលឯកជនទាំងអស់ យោង ៖ ស្តីពីការក្រើនរំឮកចេញវេជ្ជបញ្ជា និងលទ្ធផលពីមន្ទីរពិសោធន៍ ឬសេវាអមវេជ្ជសាស្ត្រ តាមកុំព្យូទ័រ។ សារាចរណែនាំលេខ ០៤១ អបស /មព ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ របស់ក្រសួងសុខាភិបាល ស្តីពី ។ ការចេញវេជ្ជបញ្ជា និងលទ្ធផលពីមន្ទីរពិសោធន៍ ឬសេវាអមវេជ្ជសាស្ត្រ។ 

សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ក្រសួងសុខាភិបាលសូមជម្រាបជូន លោក លោកស្រី ដែលជាម្ចាស់សេវាសុខាភិបាលឯកជនទាំងអស់ ឱ្យបានជ្រាបថា រយៈកាលកន្លងមកនេះ ក្រសួងសុខាភិបាលបាន សង្កេតឃើញកន្លែងព្យាបាលជំងឺឯកជនមួយចំនួនបានអនុវត្តត្រឹមត្រូវទៅតាមសារាចរណែនាំរបស់ក្រសួងសុខាភិបាល ស្តីពី ការចេញវេជ្ជបញ្ជាតាមកុំព្យូទ័រ។ ទន្ទឹមនឹងនោះដែរ ក៏នៅមានកន្លែងព្យាបាលជំងឺឯកជនមួយចំនួនទៀត នៅតែមិនព្រម អនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការចេញវេជ្ជបញ្ជាដោយកុំព្យូទ័រ ដោយនៅតែបន្តការចេញវេជ្ជបញ្ជាសរសេរដោយដៃ ខ្ជីខ្ជា អានមិនដាច់ និងមិនត្រឹមត្រូវតាមក្បួនខ្នាតវេជ្ជសាស្ត្រ ។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ សូម លោក លោកស្រី ដែលជាម្ចាស់សេវាសុខាភិបាលឯកជនទាំងអស់អនុវត្តឱ្យបានត្រឹមត្រូវទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការចេញវេជ្ជបញ្ជា តាមកុំព្យូទ័រឱ្យបានទាំងអស់គ្នា។ ក្នុងករណីដែលនៅមានកន្លែងព្យាបាលជំងឯកជនណាមួយមិនព្រមគោរពទៅតាម ការណែនាំខាងលើនេះទេ ក្រសួងសុខាភិបាលនឹងមានវិធានការយ៉ាងមុឺងម៉ាត់បំផុតចំពោះកន្លែងព្យាបាលនោះ និងធ្វើការ ផាកពិន័យជាប្រាក់ចំនួន ៥ ០០០ ០០០ រៀល (ប្រាំលានរៀល) តាមប្រកាសអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាមួយក្រសួងសុខាភិបាលឬដកយកអាជ្ញាប័ណ្ណមកវិញ ព្រមទាំងបិទកន្លែងព្យាបាលមិនឱ្យព្យាបាលអ្នកជំងឹតទៅទៀតឡើយ។

សូម លោក លោកស្រី ជាម្ចាស់សេវាសុខាភិបាលឯកជនទាំងអស់ មេត្តាអនុវត្ត៕

ដោយ៖សុខ ខេមរា

 


ចែករំលែក៖