ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិបង់ក្លាដេស២នាក់ ឈ្លោះគ្នារឿងជំពាក់លុយ៥ពាន់ដុល្លារ ខឹងចាក់សោបង្ខាំង៤ថ្ងៃ ផ្អើលសមត្ថកិច្ចចុះឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិបង់ក្លាដេស២នាក់ ឈ្លោះគ្នារឿងជំពាក់លុយ៥ពាន់ដុល្លារអត់សងទើបម្ចាស់បំណុលខឹងចាក់សោពីខាងក្រៅបន្ទប់បង្ខាំងកូនបំណុលរបស់ខ្លួន៤ថ្ងៃមកហើយ មិនឱ្យចេញទៅណា​​ បង្កការភ្ញាក់ផ្អើលដល់កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានចុះទៅអន្តរគមន៍ភ្លាមៗ រួចអះអាងថាជាករណីចាប់បង្ខាំងមនុស្សខុសច្បាប់។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ខែធ្នូ​ ​ ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥នៅភោជនីយដ្ឋានកាហ្វេ «មេហ្គាឡូ»​ ម្តុំគីឡូម៉ែលេខ ​​ក្នុងសង្កាត់ច្រាំងចំរេះ ខណ្ឌប្ញស្សីកែវ

តាមប្រភពព័ត៌មានពីស្ត្រីម្នាក់ដែលជាម្ចាស់ហាងនៅម្តុំបារបារាំងសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មុនពេលកើតហេតុបុរសម្នាក់ដែលជាជនជាតិបង់ក្លាដេសម្នាក់មិនស្គាល់អត្តសញ្ញាណគាត់តែងតែទៅហាងរបស់គាត់អង្គុយផឹកស៊ី ខណៈមុនពេលដែលកើតហេតុស្រាប់តែជនរងគ្រោះជាជនជាតិបង់ក្លាដេសដូចគ្នា បានទូរស័ព្ទមកប្រាប់ឲ្យគាត់ជួយបកប្រែថាគាត់កំពុងត្រូវបានគេចាប់ឃុំនៅក្នុងផ្ទះនៅផ្លូវជាតិលេខនៅចំណុចមុខភោជនីដ្ឋាកាហ្វេ មេហ្គាឡូ រយៈពេលថ្ងៃមកហើយ អត់ឲ្យបាយទឹកនិងចេញទៅក្រៅនោះទេ ទើបគាត់លួចយកទូរស័ព្ទដៃក៏តេមកគាត់ឲ្យជួយប្តឹងសមត្ថកិច្ចមូលដ្ឋានតែម្តង

ប្រភពដដែលបន្តថា ក្រោយទទួលបានព័ត៌មានហើយស្ត្រីជាម្ចាស់ហាងបានជិះម៉ូតូទៅដល់កន្លែងកើតហេតុឃើញបន្ទប់ចាក់សោពីខាងក្រៅក៏បានប្តឹងសមត្ថកិច្ចផ្អើលបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរនឹងកន្លែងកើតហេតុចោមរោមមើលអស់រយៈពេលជិតមួយម៉ោង ទើបសមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យនឹងជនរងគ្រោះយកទៅប៉ុស្តិ៍ច្រាំងចំរេះដើម្បីធ្វើការសួរនាំ ប៉ុន្តែជនជាតិបង់ក្លាដេសដែលជាជនរងគ្រោះពេលសមត្ថកិច្ចនាំខ្លួនចេញមកក៏ស្រែកថាជួយផងៗមិនដឹងថាមានរឿងអ្វីឲ្យប្រាកដនោះទេ

ដោយឡែកបើតាមបុរសជនជាតិបង់ក្លាដេសម្នាក់ ដែលជាអ្នកចាក់សោជនរងគ្រោះជាជនជាតិដូចគ្នានោះ ក៏បានបញ្ជាក់ថា មកពីជនរងគ្រោះរូបនេះជំពាក់លុយខ្លួនជាង​5000$​ហើយអត់សង ទើបគាត់ចាក់សោមិនឲ្យទៅណាខ្លាចរត់គេចខ្លួន បែរជាផ្អើលថាជាករណីចាប់ជំរិតទៅវិញ

ក្រោយ​​កើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនភាគីទាំងសងខាងជាបណ្តោះអាសន្នដើម្បីធ្វើកិច្ចសន្យារួចក៏ឲ្យត្រឡប់ទៅផ្ទះវិញ

ដោយ៖និន សុភ័ស្ភ


ចែករំលែក៖