ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បាននាំយកអំណោយ សម្រាប់ចែកជូនបងប្អូនពលករខ្មែរ ជិត ២០០គ្រួសារ នៅជាយក្រុងបាងកក ជាប់ព្រំប្រទល់ខេត្តសាមុតសាខន

ចែករំលែក៖

ទីក្រុងបាងកក៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ មានកិត្តិយសសូមជូនព័ត៌មានដល់ បងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសថៃទាំងអស់ មេត្តាជ្រាបថា បន្ទាប់ពីស្ថានទូតបានទទួលដំណឹងពីទុក្ខលំបាកខ្លាំង របស់បងប្អូនពលរដ្ឋខ្មែរមួយចំនួនដោយសារស្ថានភាពការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមខេត្តមួយចំនួន ក្រោយការ ផ្ទុះឆ្លងជំងឺកូវីដ-១៩ រលកថ្មីនៅខេត្តសាមុតសាខន នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារស្ថានទូត បាននាំ យកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន អង្ករ មី ត្រីខ ទឹកស៊ីអុីវ ស្ករស អំបិល និងម៉ាស់ ចែកជូនបងប្អូន ពលករខ្មែរចំនួនជិត ២០០ គ្រួសារ នៅជាយទីក្រុងបាងកក ជាប់ព្រំប្រទល់ខេត្តសាមុតសាខន ដែលកំពុងរងផលប៉ះពាល់ចំពោះជីវភាពប្រចាំថ្ងៃ ក្រោយការរឹតបន្ដឹងការចេញ-ចូលក្នុងតំបន់មួយចំនួន ។

សូមបងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសថៃទាំងអស់ មេត្តាបន្តចូលរួមសហការយ៉ាងសកម្មថែមទៀត កុំធ្វើការ ចល័ត ឬរត់គេចពីមួយកន្លែងទៅមួយកន្លែង នៅក្នុងអំឡុងពេលការរីករាលដាលការឆ្លងជំងឺកូវីដ-១៩ថ្មីៗនេះ ដើម្បី អនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាលថៃឲ្យបានខ្ជាប់ខ្ជួន និងមានប្រសិទ្ធិភាពខ្ពស់ ព្រមទាំងសូមរក្សាសុខភាព អនាម័យ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បន្តទៀត។

ករណីបងប្អូនមានបញ្ហាប្រឈម សូមទំនាក់ទំនងមកកាន់ស្ថានទូតតាមរយៈហ្វេសប៊ុកផេក ឬតាមរយៈលេខ ទូរស័ព្ទ ០៩២ ៨០៥០ ៥៦១ (ផ្នែកកុងស៊ុល/សិស្សនិស្សិត) និង០៩៤ ០៩២៥ ៩០៥ (ផ្នែកទទួលបន្ទុកពលករ)។
សូមបងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសថៃទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕

ដោយ៖សិលា


ចែករំលែក៖