ភ្នំពេញ ៖ បន្ទាប់ពីប្រទេសកម្ពុជាបានចំណូលពី ពន្ធគយ ជាង ៨៥ភាគរយ ហើយចំណូលពន្ធដារលើសផែនការ ១ភាគរយ កម្ពុជាក៏ចាប់ផ្ដើមមានចំណូលថ្មីពីការវិនិយោគប្រេង ជាលើកដំបូងនិងជាចំណូលថវិកាជាតិថ្មីបន្ថែមទៀត។ នេះជាការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។
សម្ដេចបានថ្លែងបន្តថា, តំបន់ប្រេងរបស់កម្ពុជាប្លុក (A) មិនបានចុះពាក់ព័ន្ធនឹងប្រទេសថៃនោះឡើយ។ ខណៈមានចម្ងាយពីប្រទេសថៃរហូតដល់ ១៦០ គីឡូម៉ែត្រ និងមានចម្ងាយ ៣៣៥គីឡូម៉ែត្រពីផ្សារប៉ាត់តាយា និងមានចម្ងាយ ៣៥០ គីឡូម៉ែត្រ ស៊ុងខ្លា។
ជាមោទនភាពរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន គឺកម្ពុជាមានការវិនិយោគនិងចំណូលថ្មីបន្ថែមទៀតក្រៅពីប្រេងគឺមាន ការវិនិយោគរ៉ែមាស លក្ខណៈធន់ធំ, ធ្យូងថ្ម នៅខេត្តឧត្តរមានជ័យ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា, ពីមុនយើងទិញជូនថ្មពីបរទេស ដល់បច្ចុប្បន្ននេះកម្ពុជាយើង អាចដាក់ម៉ាស៊ីនផលិតធ្យូងថ្ម នៅខេត្តឧត្តរមានជ័យ នឹងអាចផលិតបានពី ៣០០ទៅ ៤០០គីឡូវ៉ាត់។
សម្ដេចបានបញ្ជាក់ផងដែរថា, មានអ្នកខ្លះនិយាយគ្មានដឹងខ្យល់ ល្ងង់ខ្លៅ តែទីបំផុត ចង់មកសុំចរចារ ប៉ុន្តែសម្ដេចមិនព្រមជាដាច់ខាត អ្វីដែលអ្នកឯងប្រព្រឹត្ត អ្នកឯងត្រូវតែទទួលទោសទៅតាមផ្លូវច្បាប់ ត្រូវជាប់គុកជាបណ្ដើរបណ្ដើរសិន៕
ដោយ៖ សុខ ខេមរា