ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត! តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ ព្រមទាំងចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញា សាលា និងមន្ត្រីរាជការនៃសាលាជម្រះក្តីគ្រប់លំដាប់ថ្នាក់ទូទាំងព្រះរាជាណាចក្រកម្ពុជា ខ្ញុំបាទសូមសម្តែងនូវ សេចក្តីរំភើបរីករាយ និងសូមអបអរសារទរដោយស្មោះអស់ពីដួងចិត្តចំពោះដំណក់ប្រេងលើកដំបូង ដែលកម្ពុជា ទទួលបានជាប្រវត្តិសាស្រ្ត និងជានិមិត្តរូបនៃជោគជ័យរបស់ប្រជាជាតិកម្ពុជាទាំងមូល ដែលគាប់ជួនជាមួយ ថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្គ្រាម ដោយនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈ នយោបាយ – ឈ្នះ-ឈ្នះ – (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២០) របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។
សមិទ្ធផលថ្មីនៃនយោបាយ “ ឈ្នះ-ឈ្នះ” នេះ បានបង្ហាញយ៉ាងច្បាស់ថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និង ឈ្លាសវៃរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលមិនត្រឹមតែធ្វើឱ្យកម្ពុជាទទួលបាននូវសុខសន្តិភាព យ៉ាងពេញលេញប៉ុណ្ណោះទេ ប៉ុន្តែបានកសាង និងផ្តល់នូវទំនុកចិត្តសម្រាប់វិនិយោគិនជាតិ និងអន្តរជាតិឱ្យ ចូលរួមបណ្តាក់ទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យសម្បូរណ៍រុងរឿង។ តំណក់ប្រេងលើក ដំបូងរបស់កម្ពុជា ដែលយើងខ្ញុំ ក៏ដូចជាប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជាទន្ទឹងរង់ចាំជាច្រើនជំនាន់ បានកើតឡើងប្រកបដោយក្តីមោទនពុំអាចកាត់ថ្លៃបាន និងជាពរជ័យដ៏មហាបវរសម្រាប់ព្រះរាជាណាចក្រ កម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទ សូមគោរពជូនពរដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមសមប្រកបដោយពុទ្ធពរ និងពរ ទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ និងសូមសម្រេចបាននូវជោគជ័យ ថ្មីៗថែមទៀត ក្នុងបេសកកម្មដឹកនាំប្រទេសជាតិ មាតុភូមិប្រកបដោយសុខសន្តិភាព និងមានការអភិវឌ្ឍលើ គ្រប់វិស័យឱ្យកាន់តែសម្បូរណ៍រុងរឿង ។
សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំទាំងអស់គ្នា៕
ដោយ៖សុខ ខេមរា