ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវលេខ៥១ ដែលរងការខូចនិងសំបុកមាន់ច្រើនក្នុងមូលដ្ឋានខណ្ឌដូនពេញ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ បន្តអ៊ុតកៅស៊ូ ដើម្បីថ្មីល្អឡើងវិញ ក្នុងមូលដ្ឋានខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ៖ សាលារាជធានីភ្នំពេញបានយកចិត្តទុកដាក់ជាបន្តបន្ទាប់ពីបញ្ហា ការខូចខាតផ្លូវ ការកកស្ទះចរាចរណ៍និងរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដាមហាវិថីតូចធំនិងផ្លូវតូចៗមួយចំនួនធំក្នុងមូលដ្ឋានទាំង១៤ខណ្ឌ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។

ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញ បានដំណើរការអ៊ុតកៅស៊ូវិថី ប៉ាស្ទ័រ ( ផ្លូវលេខ ៥១ ) ចាប់ពីវិថី ក្រមួនស ដល់មហាវិថី ព្រះសីហនុ ក្នុងខណ្ឌដូនពេញ ផ្លូវអ៊ុតកៅស៊ូ ប្រភេទAC ត្រូវបាន លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រើប្រាស់កញ្ជប់ថវិការបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួសជុលឲ្យបានល្អប្រសើរ។

ជាក់ស្ដែងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ និង លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបន្តអញ្ជើញចុះត្រួតពិនិត្យការដ្ឋានជួសជុលផ្លូវអ៊ុតកៅស៊ូ ប្រភេទAC កម្រាស់ ០.៥សង់ទីម៉ែត្រ នៅផ្លូវលេខ៥១ ចាប់ពីវិថី ក្រមួនស ដល់មហាវិថី ព្រះសីហនុ ដើម្បីដាក់អោយបងប្អូនប្រជាពលរដ្ឋធ្វើដំណើរងាយស្រួលជាងមុន និងដើម្បីលើកសោភ័ណ្ឌភាពទីក្រុងផងដែរ។

ជាចុងក្រោយ អាជ្ញាធសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ រស់នៅសងខាងផ្លូវ ចូលរួមសហការជាមួយអាជ្ញាធរ កុំបានផ្លូវធំទូលាយ ដាក់តាំងលក់លើចិញ្ជើមផ្លូវលើសពី១ភាគ៣ បន្តទៀត ដើម្បីកាត់បន្ថយការកកស្ទះទៀត និងលើកសោភ័ណ្ឌភាពទីក្រុងផងដែរ៕

ដោយ៖រ៉ារ៉ា


ចែករំលែក៖