ភ្នំពេញ៖ សេចក្តីជូនដំណឹងស្តីពី ការផ្តល់អាហារូបករណ៍ ស សុខា ថ្នាក់បរិញ្ញាបត្រ ចំនួន ២០កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង។ នេះជាការលើកឡើងរបស់លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។
លោកបានបញ្ជាក់ថា, សម្រាប់ឆ្នាំសិក្សា២០២០-២០២១ នេះ អាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បន្តផ្តល់ជូនអាហារូបករណ៍ ១០០% ថ្នាក់បរិញ្ញាបត្រ ចំនួន ២០កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង ។
* ជំនាញផ្តល់ជូន
👉អក្សរសាស្ត្រអង់គ្លេស ចំនួន ៤កន្លែង
👉អក្សរសាស្ត្រខ្មែរ ចំនួន ៦កន្លែង
👉អប់រំ ចំនួន ១០កន្លែង
👉ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ។
* កាលបរិច្ឆេទចូលរៀន
👉លើកទី១ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១
👉លើកទី២ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ។
👉ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងខាងក្រោម ឬទាក់ទងទូរស័ព្ទលេខ ៖ 096 869 6665 / 096 315 1577៕
ដោយ៖សិលា