ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ក្រសួងសុខាភិបាលចេញ សេចក្តីជូនព័ត៌មាន ប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០១នាក់ និងមិនមានករណីជាសះស្បើយ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា,ករណឺវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ៖ សរុបចំនួន ០១នាក់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ
-ស្ត្រីជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិស្ពានកណ្តាល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ លទ្ធផលធ្វើតេស្ដវត្ថុសំណាករបស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ៕
ដោយ៖សិលា