ភ្នំពេញ៖ លោក Elon Musk ប្រធានក្រុមហ៊ុន Tesla ក្លាយជាមនុស្សមានជាងគេបំផុតលើពិភពលោក ដោយមានទ្រព្យទាំងអស់ ១៨៦ ០០០ លានដុល្លារ ( លើសលោក Bezos ប្រធានក្រុមហ៊ុន Amazon ១ ៥០០ លានដុល្លារ ) ។ នេះបើតាមការបញ្ជាក់ឲ្យដឹង ពីលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារិទ្ធនៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានបន្តប្រាប់ថា, លោក Elon Musk និយាយថា លោកនឹងចំណាយ ៥០% នៃសម្បត្តិរបស់លោកដើម្បីចូលរួមដោះស្រាយបញ្ហាផែនដី និង ៥០% ទៀតដើម្បីសាងសង់ទីក្រុងស្វយ័តមួយនៅលើផ្កាយព្រះអង្គារ ៕
ដោយ៖សិលា