ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេស​ក្រីក្រ​បំផុត អាច​រំពឹង​ទទួលបាន​វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩ នៅ​ចន្លោះ​ចុងខែ​មករា និង​ពាក់កណ្ដាល​ខែកុម្ភៈ​ខាងមុខ​

ចែករំលែក៖

អន្តរជាតិ៖បើតាមការបញ្ជាក់របស់មន្ត្រីទទួលវ៉ាក់សាំងរបស់អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី ខែមករាឆ្នាំ២០២១បានអះអាងថា៖ក្រុមប្រទេសក្រីក្របំផុត អាចរំពឹងទទួលបានវ៉ាក់សាំងជំងឺកូវីដ​-១៩ នៅចន្លោះចុងខែមករា និងពាក់កណ្ដាលខែកុម្ភៈខាងមុខ ខណៈវ៉ាក់សាំងជាច្រើនកំពុងស្ថិតក្រោមការអភិវឌ្ឍនៅតាមដំណាក់កាលផ្សេងៗ WHO ក៏ប្រកាសដែរថា អាចនឹងផ្ដល់ការអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់នៅពេលបន្តបន្ទាប់ទៀត

បេីតាមប្រធានផ្នែកវ៉ាក់សាំងរបស់ WHO លោកស្រី Kate O’Brien បាននិយាយថា ការផ្ដល់វ៉ាក់សាំងដំបូងទៅកាន់ប្រទេសក្រីក្រ អាចនឹងចាប់ផ្ដើមនៅប៉ុន្មានសប្ដាហ៍ទៀត ជាក់ស្តែងនៅក្នុងសន្និសីទអនឡាញនៅថ្ងៃទីខែមករាម្សិលមិញនេះ លោកស្រី O’Brien បញ្ជាក់កាលបរិច្ឆេទទទួលវ៉ាក់សាំងថា WHO នឹងបញ្ចេញវ៉ាក់សាំងទាំងជាងពាន់លានដូប្រហែលនៅចុងខែមករា ចាប់ពីពាក់កណ្ដាលខែកុម្ភៈដល់ចុងខែកុម្ភៈ

ប្រធានផ្នែកវ៉ាក់សាំងរបស់ WHO​ រូបនេះបញ្ជាក់បន្ថែមថា៖«​នេះជារបៀបដែលប្រទេសនៅអាហ្វ្រិក និងអាស៊ីខាងត្បូង និងប្រទេសឯទៀតនៅជុំវិញពិភពលោកទាំង៩២ ដែលពិបាកទទួលបានវ៉ាក់សាំង អាចទទួលបានវ៉ាក់សាំង​»

លោកស្រី O’Brien អះអាងទៀតថា ជាមួយនឹងវ៉ាក់សាំងច្រើន WHO កំពុងសកម្មក្នុងការត្រួតពិនិត្យទិន្នន័យរបស់វ៉ាក់សាំងទាំងនោះ ហើយរំពឹងថានឹងបញ្ចូលក្នុងវ៉ាក់សាំងនោះក្នុងបញ្ជីប្រើប្រាស់បន្ទាន់នៅពេលសប្ដាហ៍ខាងមុខ និងខែខាងមុខៗ

សូមជម្រាបថាមជ្ឈមណ្ឌល COVAX ដែលបង្កើតនៅខែមេសា ឆ្នាំ២០២០ជាយន្តការដ៏សំខាន់របស់អង្គការសុខភាពពិភពលោកក្នុងការទិញនិងការធានាការចែកចាយវ៉ាក់សាំងកូវីដ​-១៩ បន្ទាប់ពី​ COVAX បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនឱសថនានាដើម្បីទិញវ៉ាក់សាំងពាន់លានដូដើម្បីចែកឲ្យប្រទេសក្រីក្រ និងមានចំណូលទានចំនួន៩២ នៅទូទាំងប្រទេសដោយប្រទេសនីមួយៗអាចទទួលបានវ៉ាក់សាំង២០ភាគរយនៃចំនួនប្រជាជនសរុប

គួររម្លឹកដែរថា​ WHO កាលពីថ្ងៃទី៣១ ខែធ្នូ កន្លងទៅក៏បានផ្ដល់ការទទួលស្គាល់បន្ទាន់លើវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ដែលសហការជាមួយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ការទទួលស្គាល់នេះ បើកផ្លូវឲ្យប្រទេសក្រីក្រដែលមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការវាយតម្លៃលើគុណភាពវ៉ាក់សាំង អាចន្លឿនីតិវិធីក្នុងស្រុករៀងៗខ្លួនដើម្បីអាចប្រើប្រើប្រាស់វ៉ាក់សាំងបានរហ័ស

ដោយឡែងបេីយោងតាមរបាយការណ៍ WHO វ៉ាក់សាំង៦៣ហើយ បានសាកល្បងលើមនុស្ស ហើយ២១ទៀត ស្ថិតក្នុងការសាកល្បងទ្រង់ទ្រាយធំវ៉ាក់សាំង១៧២ទៀត ស្ថិតក្នុងការអភិវឌ្ឍក្នុងមន្ទីរពិសោធ ហើយដែលអាចឈានដល់ការសាកល្បងលើមនុស្សដោយ៖សតារា


ចែករំលែក៖