ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំពិធីបើកវគ្គបំប៉នជំនាញការពារថ្នាក់ដឹកនាំអន្តរាគមន៍ តម្រួតបទបញ្ជា និងជំនាញការពារគោលដៅដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោក អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម និងលោក ហួត វុទ្ធី អគ្គព្រះរាជអាជ្ញា នៃអយ្យការអមសាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីផេករបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។
កម្មវិធីដ៏មានសារសំខាន់មួយនេះ ក៏ក៏មានការអញ្ជេីញចូលរួមពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាខេត្តកំពង់ចាម លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម លោក ឃន ប្រុស នាយករដ្ឋបាលខេត្ត ព្រមទាំង លោក-លោកស្រី ស្នងការរង លោកអនុប្រធានផែនការងារជំនាញ លោក-លោកស្រី នាយការិយាល័យជំនាញ លោកអធិការនគរបាលស្រុក-ក្រុង ទាំង១០ និងកងកម្លាំងនគរបាលដែលជាសិក្ខាកាម សរុបអ្នកចូលរួមមានចំនួន ១៧៩ នាក់ ។
ក្នុងក្នុងឱកាសនោះដែរលោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងការកោតសរសេីរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំអង្គភាពស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឯមកុសល ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំងនគរបាល ដែលជាកម្លាំងស្នូល ក្នុងកិច្ចការពារ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយបានខិតខំ ប្រឹងប្រែង យកកម្លាំងកាយចិត្ត ពុះពារគ្រប់ឧបសគ្គ ដែលកេីតចេញពីឆន្ទះ ក្នុងការសម្រេចភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយអនុវត្តតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត
លោក អភិបាលខេត្ត ក៏បានជំរុញ និងលេីកទឹកចិត្តដល់វគ្គបំប៉នជំនាញ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ព្រមទាំងបានឧបត្ថម្ភនូវថវិកាចំនួន ៤លានរៀល ដល់វគ្គបំប៉នជំនាញមួយនេះ ផងដែរ ។
ទន្ទឹមនឹងលទ្ធផលដែលសម្រេចបានគួរជាទីមោទនៈភាពមួយនេះ លោក អភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមថា កងកម្លាំងទាំងអស់ត្រូវបន្តការយកចិត្តទុកដាក់ និងត្រូវបង្កេីនការអភិវឌ្ឍលេីការងារជំនាញ អនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បន្តអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ទប់ស្កាត់កុំឲ្យមានបទល្មេីសតាមផ្លូវទឹក ទប់ស្កាត់អំពេីជួញដូរមនុស្ស ពេស្យាចារ ការរំលោភបំពានលេីកុមារ ទប់ស្កាត់អំពេីលួចឆក់គ្រប់ប្រភេទ ចូលរួមផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ មានសុវត្ថភាព និងចូលរួមការអប់រំដល់ប្រជាលរដ្ឋនៅមូលដ្ឋាន ពីវិធានការសុខាភិបាលដេីម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ៕
ដោយ៖សិលា