ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានរាយការណ៍កាលពីថ្ងៃសុក្រថា លោកZinedine Zidane ជាគ្រូបង្វឹករបស់ក្រុម Real Madrid ត្រូវបានបង្ខំឱ្យនៅដាច់ដោយឡែកពីគេ បន្ទាប់ពីមានទំនាក់ទំនងជាមួយមនុស្សម្នាក់ដែលបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។
គ្រូបង្វឹករូបនេះមិនបានចូលរួមវគ្គហ្វឹកហាត់ពេលព្រឹករបស់ក្រុមគាត់ទេហើយគាត់បានធ្វើតេស្តទាំងអង់ទីហ្សែន និងតេស្ត PCR ដើម្បីពិនិត្យមើលថាតើគាត់ឆ្លងវីរុសនេះឬអត់។
យោងតាមពិធីសារនៅលីកអេស្ប៉ាញ La Liga ប្រឆាំងនឹងជំងឺកូវីដ-១៩ ត្រូវការការធ្វើតេស្ត PCR របស់គាត់ឱ្យត្រលប់មកវិញនូវអវិជ្ជមាន ហើយបន្ទាប់មកផ្តល់លទ្ធផលអវិជ្ជមានមួយទៀតនៅក្នុងការធ្វើតេស្តដែលត្រូវបានធ្វើឡើង៣ថ្ងៃក្រោយមកដើម្បីបន្តសកម្មភាពរបស់គាត់នៅដាច់ពីគេទៀត។
ការនៅដាច់ដោយឡែកពីគេនេះលោក Zinedine Zidane នឹងខកខានការប្រកួត La Liga របស់ក្រុមReal Madrid ប៉ះក្រុម Osasuna នៅថ្ងៃសៅរ៍នេះទោះបីជាការប្រកួតនេះស្ថិតនៅក្រោមការគំរាមកំហែងដោយសារតែព្រិលធ្លាក់ខ្លាំងដែលត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់នៅលើទីក្រុង Pamplona នៅប៉ុន្មានថ្ងៃខាងមុខនេះ ៕ដោយ៖ភារៈ