ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ិសRX330បេីកបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូបុករបួសបាក់ភ្លៅម្ខាង

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសបាក់ភ្លៅម្ខាងបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជ្រុលបុករថយន្តឡិចស៊ិសដែលបត់មិនប្រយ័ត្ន។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី៩​ ខែមករា​ ឆ្នាំ២០២១​ នៅចំណុចស្តុបព្រលានថ្មី​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ស្ថិតក្នុងភូមិក្បាលដំរី២​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកឡិចស៊ិស​ RX330ពណ៌ផ្សែងបារី​ ពាក់ស្លាកលេខព្រះសីហនុ​2B 2689 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងទិសដៅពីកេីតទៅលិចលុះមកដល់ចំណុចកេីតហេតុស្រាប់តែទាញចង្កូតបត់ឆ្វេងភ្លាមនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូធុនធំពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1AB 9983 ធ្វេីដំណេីរមកពីក្រោយចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលបុកពីចំហៀងពេញទំហឹងបោកទៅនិងថ្នល់រងរបួសបាក់ភ្លៅម្ខាង។

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕

ដោយ៖សុខាសែនជ័យ​


ចែករំលែក៖