ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់អំពី របាយការណ៍ស្តីពីសភាពកាណ៍រទូទៅ និងការគ្រប់គ្រងកូវីដ-១៩ (ព្រឹត្តិការណ៍ផ្ទុះសហគមន៍នៅប្រទេសថៃ) ក្នុងខេត្តបាត់ដំបង នាថ្ងៃទី០៩ មករា ២០២១
🔸 សភាពការណ៍នយោបាយ និងការតវ៉ា
+ សកម្មភាពគណបក្សនយោបាយ : គ្មាន
+ សកម្មភាពអង្គការសង្គមស៊ីវិល : គ្មាន
+ ការតវ៉ានានា : គ្មាន
+ ការងារសង្គម : គ្មាន
🔸 សភាពការណ៍សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ៖
+ បទល្មើសព្រហ្មទណ្ឌ :
១.បទល្មើសឧក្រិដ្ឋ : គ្មាន
២.បទល្មើសមជ្ឈឹម : គ្មាន
🔸 *_គ្រោះថ្នាក់សង្គម : គ្មាន
🔸 *_លទ្ធផលកិច្ចប្រតិបត្តិការ :
👉 _បង្ក្រាបគ្រឿងញៀន ១លើក ចាប់ខ្លួន ៤នាក់ ដកហូតថ្នាំទឹកកក ៧ថង់ បញ្ជូនទៅសាលាដំបូង (ស្រុកឯកភ្នំ)
👉 _ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បានចេញប័ណ្ណផាកពិន័យយានយន្តល្មើស ចំនួន ២៧សន្លឹក/គ្រឿង និងបានទទួលបង្កាន់ដៃបង់ប្រាក់ចំនួន ២២សន្លឹក/គ្រឿង ស្មើនឹងទឹកប្រាក់ ១.៧៣៥.០០០៛
👉_អត្តសញ្ញាប័ណ្ណផ្តល់ឆ្នាំ២០២១ សរុប ២០.៤០២ នាក់
+ផ្តល់បាន ២២ នាក់ បូកយោង ៤៤៩នាក់
+បន្តផ្តល់ឆ្នាំ២០២១ ស្មើនឹង ១៩.៦៦៦ នាក់
+បូកយោងគិតត្រឹមឆ្នាំ២០១២ ស្មើនឹង ៨៦៦.៨៦៤ នាក់
🔸* _សភាពការណ៍តាមតំបន់ព្រំដែន ៖ ស្ងប់ស្ងាត់ធម្មតា
🔸*_ វិធានការគ្រប់គ្រង ពលករមកពីប្រទេសថៃ ក្នុងព្រឹត្តិការណ៍ ផ្ទុះក្នុងសហគមន៍ ដែលបានឆ្លងដែនចូលខេត្តដូចជា៖
👉 _ពលករចូលតាមច្រកព្រំដែនក្នុងខេត្តបាត់ដំបងថ្ងៃនេះ សរុប ៦៦នាក់ ។ បូកយោងសរុប ២៣១២នាក់
👉 _ការដឹកជញ្ជូនពលករទៅបណ្តាខេត្តផ្សេងៗក្នុងថ្ងៃនេះ គ្មាន ។ បូងយោងសរុប ៣១៧នាក់
👉 _បានបញ្ចប់ចត្តាឡីស័ក និងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញក្នុងថ្ងៃនេះ ចំនួន ១៦៧នាក់ ក្នុងនោះពលករនៅបណ្តាលខេត្តផ្សេងៗ ២នាក់ ។ បូកយោង ៥៦៨នាក់
👉 _ដូច្នេះពលករនៅសល់ក្នុងមណ្ឌលចត្តាឡីស័កខេត្តបាត់ដំបងថ្ងៃនេះសរុប ១៤២៧នាក់ ។
👉_បានយកសំណាកថ្ងៃនេះ ១៦៦នាក់ ។ បូកយោងការយកសំណាកសរុប ២១៧៣នាក់ ទទួលលទ្ធផលអវិជ្ជាមានថ្ងៃនេះ ២៥០នាក់ ។បូកយោងលទ្ធផលអវិជ្ជាមានសរុប ២១៧៣ នាក់
👉 _បានទទួលលទ្ធផលវិជ្ជាមានក្នុងថ្ងៃនេះ គ្មាន ។ បូកយោងលទ្ធផលវិជ្ជាមាន ចំនួន ៦នាក់ និងករណីជាសះស្បើយថ្ងៃនេះ ២នាក់ នៅសល់កំពុងព្យាបាល ៤នាក់ ដោយធ្វើការដាក់ដោយឡែកពីគេ និងធ្វើចត្តាឡីស័កក្នុងមណ្ឌលមន្ទីរពេទ្យបង្អែកខេត្ត
👉 _មណ្ឌលចត្តាឡីស័កសរុបមាន ១៣មណ្ឌល ក្នុងនោះមណ្ឌលចត្តាឡីស័កសម្រាប់ទទួលពលករចូលតាមច្រកព្រំដែនខេត្តបាត់ដំបងមាន ១០មណ្ឌលរួមមាន៖ស្រុកកំរៀង សំពៅលូន ភ្នំព្រឹក បវេល សំឡូត ឯកភ្នំ បាណន់ ឯកភ្នំ មន្ទីរពេទ្យបង្អែកខេត្ត និងស្រុកមោងឫស្សី ។ ដោយឡែកមណ្ឌលចត្តាឡីស័កចំនួន ៣មណ្ឌលទៀតសម្រាប់ទទួលពករចូលតាមច្រកព្រំដែនខេត្តបន្ទាយមានជ័យ និងខេត្តឧត្តមានជ័យ រួមមាន៖ ក្រុងបាត់ដំបង វិទ្យាល័យព្រះមុន្នីវង្ស ស្រុកថ្មគោល វិទ្យាល័យជ្រៃ និងស្រុកសង្កែ វិទ្យាល័យអន្លង់វិល។ សូមអរគុណ៕
ដោយ៖សិលា