ខេត្តស្វាយរៀង៖ នាយឧត្តមសេនីយ៏ សៅ សុខា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែកបានអញ្ជើញចុះសួរសុខទុក្ខបងប្អូនពលករដែលបានវិលត្រឡប់មកពីប្រទេសថៃហើយកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កកំរិត២ការិយាល័យកសិកម្មស្រុកចំនួន៣៣នាក់ (ស្រី១៣នាក់) ស្ថិតនៅភូមិគ្រញូង ឃុំមុខដា ស្រុករមាសហែកនារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២១។
ក្នុងឱកាសនោះមានការចូលរួមពីសំណាក់អស់លោកអនុប្រធាន ក្រុមការងារចុះជួយស្រុកនិងតាមបណ្ដាឃុំ លោកប្រធានក្រុមប្រឹក្សាស្រុក លោកស៊ូ ម៉ុល អភិបាលស្រុក ព្រមទាំងមន្រ្តីរាជការ កងកម្លាំង. ក្រុមគ្រូពេទ្យជាច្រើនរូបផងដែរ។
សូមបញ្ជាក់ថាការអញ្ជើញចុះសួរសុខទុកបងប្អូនពលករដែលបានវិលត្រឡប់មកពីប្រទេសថៃហើយកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កកំរិត២ការិយាល័យកសិកម្មស្រុកនេះដែរនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែកក៏បានឧបត្ថម្ភថវិកាដល់បងប្អូនពលករចំនួន៣៣នាក់ក្នុងម្នាក់ៗ១០ម៉ឺនរៀល ។
ក្រុមគ្រូពេទ្យជួរមុខសរុប៨៣នាក់ក្នុងម្នាក់ៗ ៥០ម៉ឺនរៀល។
កងកម្លាំង មន្រ្តីសាលាស្រុក និងក្រុមគ្រូពេទ្យប្រចាំការចំនួន២៨នាក់ក្នុងម្នាក់ៗ ៥០ម៉ឺនរៀល។
ឧបត្ថម្ភថវិកាមន្ត្រីស្រុករមាសហែកចំនួន២លានរៀល។
ឧបត្ថម្ភ ថវិកាក្រុមការងារខេត្ត ១លានរៀលថវិកាបម្រុងសម្រាប់ស្រុក ១៩លាន៥ម៉ឺន៨ពាន់រៀលនិងចំណាយផ្សេងៗទៀតសរុប៨៣លានរៀល។
បន្ទាប់មកលោកនាយឧត្តមសេនីយ៍សៅ សុខា និងក្រុមការងារបន្តចុះពិនិត្យសំណង់អគារគណបក្សស្រុករមាសហែកកំពុងសាងសង់ផងដែរ ៕យឹម សុថាន