ខេត្តកណ្ដាល៖ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការកងការពារព្រំដែនលេខ៦០១ បានចាត់តាំងកម្លាំង កងអនុសេនាធំល្បាតទី៣ ចំនួន ៧នាក់ ដឹកនាំដោយ លោក អនុ សេនីយ៍ទោ អាត វណ្ណា មេបញ្ជាការរងកងអនុសេនាធំល្បាតទី៣ ចុះល្បាតតាមខ្សែបន្ទាត់ព្រំដែន ចាប់ពីបង្គោលលេខ៤២១ (ក្បែរមាត់ទន្លេមេគង្គ) រហូតដល់បង្គោលលេខ៨៦ (មាត់ព្រែកបឹងតូច) ត្រង់ចំណុចភូមិសាស្ត្រ ឃុំសំពៅពូន ស្រុកលើកដែក ខេត្តកណ្ដាល នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។
ការចុះល្បាតគឺត្រូវបានពិនិត្យឃើញបង្គោលសីមារក្សានៅប្រក្រតី កងការពារព្រំដែនលេខ៦០១ ក៏បានប្រមូលផ្តុំកម្លាំងត្រៀមប្រយុទ្ធយូរអង្វែង របស់អង្គភាពសម្រាប់ទប់ស្កាត់រាល់បាតុភាព និងសកម្មភាពផ្សេងៗដែលនាំឱ្យកើតបញ្ហាអសន្តិសុខសង្គមផ្សេងៗ ដែលនេះបង្ហាញពីគោលជំហរ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងកាតព្វកិច្ចការពារជាតិមាតុភូមិ៕
ដោយ៖សិលា