ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​បើករថយន្ត​ទៅបុក​ម៉ូតូ​រួច​បន្ត​ទៅបុក​ចូលកន្លែងធ្វើការស្ថានីយប្រេងឥន្ធនៈ​រួចហើយបើករត់

ចែករំលែក៖

ភ្នំពេញ​៖ បុរស​ម្នាក់​បើករថយន្ត​លឿនពេកជ្រុល​ទៅបុក​ម៉ូតូ រួច​បន្ត​ទៅបុក​ចូលកន្លែងធ្វើការនៅស្ថានីយប្រេងឥន្ធនៈ​មួយកន្លែង ហើយ​បន្ត​បើករ​ត់ទៅ​មុខ តែ​សំណាង​មិនល្អ​រថយន្តខូចបើកទៅមុខមិនរួចម្ចាស់រថយន្តក៏ទុករថយន្តចោលហើយគេចខ្លួនបាត់ទៅ។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នៅ​វេលាម៉ោង២និង៥០នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ​២១៥ ក្នុង​សង្កាត់ វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋនៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​បើករថយន្ត​មួយគ្រឿង​ម៉ាកតូយ៉ូតា​ព្រូស ពណ៌កណ្តុរ​ល្មែះ ពាក់ស្លាកលេខ 2BI-90 03 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវលេខ​២១៥ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​យ៉ាង​លឿន ខណៈមកដល់​ចំណុចកើតហេតុ​បាន​ជ្រុល​ទៅបុក​ម៉ូត​បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​រងរបួស​ស្រាល ហើយរថយន្តបានបន្តបុក​ចូល​ចូលកន្លែងធ្វើការនៅស្ថានីយប្រេងឥន្ធនៈបណ្តាល​ឲ្យបែកបាក់ទ្វារកញ្ចក់​។ ចំណែកឯរថយន្ត​ព្យាយាមបើក​រត់គេច​ទៅមុខ​រហូតដល់​ផ្លូវលេខ១៤៦ កែង​ផ្លូវ​ម៉ៅ​សេទុងបើក​ទៅមុខ​លែងរួច​ក៏​ទុក​រថយន្ត​ចោល​រត់គេចខ្លួន​បាត់​។​

​បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ


ចែករំលែក៖