ព័ត៌មានទាន់ហេតុការណ៍៖

Ronnie O’Sullivan ផ្តួល Ding Junhui ក្នុងកម្មវិធីប្រកួតស្នូកឃ័រ Masters 2021

ចែករំលែក៖

ម្ចាស់ជើងឯកកីឡាស្នូកឃ័រ ៧សម័យកាលកីឡាករ Ronnie O’Sullivan បានចាប់ផ្តើមការវិលត្រឡប់ដ៏គួរឱ្យភ្ញាក់ផ្អើលពីក្រោយពីផ្តួលកីឡាករDing Junhui ក្នុងលទ្ធផល ៦-៥ ក្នុងជុំទី១ នៃកម្មវិធី Masters 2021 នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី១៤ ខែមករា ។

អតីតម្ចាស់ជើងឯក China’s Champion 2011 កីឡាករ Ding Junhuiបានបង្កើតការចាប់ផ្តើមយ៉ាងល្អជាមួយនឹងការនាំមុខពិន្ទុ៨៣, ៧៥ និង៧៣ ក្នុងលទ្ធផល ៣-០ ប៉ុន្តែកីឡាករ O’Sullivan បានវាយបកវិញដោយពិន្ទុ១០៣ទល់៦០ កីឡាករ O’Sullivan បានវាយបកវិញម្តងទៀតដោយការបិទកូនស្នូកឃើញដែលធ្វើឲ្យខកខានការរកពិន្ទុរបស់ Ding Junhui

កីឡាករអង់គ្លេស O’Sullivan មានសង្ឃឹមម្តងទៀតដើម្បីដណ្តើមជើងឯកពិភពលោកលើកទី៦ នៅខែសីហា និងបានព្យាយាមរកជ័យជម្នះលើកទី៥ លើលោក Ding Junhui នៅក្នុងការប្រកួតជាច្រើនក្នុងវិធីMasters

ជាមួយនឹងព្រឹត្តិការណ៍នេះបានកើតឡើងដោយបិទទ្វារនៅឯកីឡដ្ឋាន Marshall Arena ដោយមិនអនុញ្ញាតឲ្យអ្នកទស្សនាចូលទីលានប្រកួតឡើយ

កីឡាករ O’Sullivan បានប្រាប់ BBC ថាខ្ញុំទើបតែត្រូវបានដាក់នៅដាច់ដោយឡែកពីគេ ហើយអ្នកមិនធ្លាប់ដឹងដោយខ្ញុំធ្លាប់ធ្វើតេស្តវិជ្ជមានដូច្នេះខ្ញុំបានត្រឡប់ទៅទីក្រុង Sheffield ដើម្បីចូលរួមប្រកួតកម្មវិធីដ៏អស្ចារ្យនេះឡើងវិញ”

ចំណែកម្ចាស់ជើងឯកពីរសម័យកាល John Higgins បានយកឈ្នះកីឡាករ Mark Allen ក្នុងលទ្ធផល ៦-៥ ហើយនឹងត្រូវជួបជាមួយកីឡាករO’Sullivan នៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រនៅថ្ងៃសុក្រនេះ

Mark Allen របស់អៀរឡង់ខាងជើងបានធ្វើការវាយសម្រុកក្នុងសិតទី២ ប៉ុន្តែកីឡាករ Higgins រកបាន ពិន្ទុ៥៦ និង៨២ដើម្បីទទួលជ័យជម្នះកីឡាករលេខ១០ពិភពលោក Mark Allen បានយកឈ្នះការប្រកួតសិចដំបូង ប៉ុន្តែ John Higgins បានបន្ថែមការរកពិន្ទុ៨៤ និង៨០ទៀតដើម្បីនាំមុខ ទទួលបានជ័យជម្នះតែម្តង

កីឡាករលេខ៦ពិភពលោក Higgins បាននិយាយថា ខ្ញុំពិតជារីករាយណាស់ ខ្ញុំបានអង្គុយនៅទីនេះអស់រយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ។ ខ្ញុំមានឱកាសទទួលយកវាហើយធ្វើឱ្យខ្លួនឯងកាន់តែរឹងប៉ឹង Ronnie O’Sullivan គឺជាការប៉ះគ្នាដែលមិនធ្លាប់មានចាប់តាំងពីខ្ញុំបានចាប់អាជីពក្នុងឆ្នាំ១៩៩២ ចំនួនទឹកប្រាក់នៃការប្រកួតឈ្នះ និងកំណត់ត្រាដែលគាត់បានគឺល្អបំផុត។ នៅពេលខ្ញុំចូលនិវត្តន៍វាជាការល្អដែលនិយាយថា ខ្ញុំមានគូប្រជែងមិត្តភាពដ៏ល្អជាមួយគាត់” ៕ដោយ៖ភារៈ


ចែករំលែក៖