ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសអូស្រ្តាលីផ្តល់ម៉ាស៊ីន​ដាំ​គ្រាប់ស្រូវ​ជា​ជួរ​ចំនួន​១០​គ្រឿងដល់សហគមន៍កសិកម្មខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បើតាមលោក Pablo Kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជាបានឲ្យដឹងថា  រដ្ឋាភិបាល​អូស្ត្រាលី បានផ្តល់​ម៉ាស៊ីន​ដាំ​គ្រាប់ស្រូវ​ជា​ជួរ​ចំនួន​១០​គ្រឿង​បន្ថែមទៀត ជូន​ដល់​សហគមន៍​កសិកម្ម នៅក្នុង​ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង បន្ទាប់ពី​បានផ្តល់​២០​គ្រឿង​នៅ​ខេត្តកំពង់ធំ​រួចមកហើយនោះ។

លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថាជំនួយ​នេះ​ជា​ផ្នែក​មួយ​នៃ​ការចូលរួម​ស្តារ​ផលិតកម្ម​ស្រូវ នៅកនភកម្ពិជាដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង និង​ដើម្បី​លើកកម្ពស់​សន្តិសុខ​ស្បៀង​នៅ​កម្ពុជា​ក្នុងពេលជួបវិបត្តិជំងឺកូ​វីដ​-១៩​។​

លោកថា ​ម៉ាស៊ីន​ដាំ​គ្រាប់ស្រូវ​ជា​ជួរ​ចំនួន​១០​គ្រឿង នេះបានប្រគល់ជូន​សហគមន៍​កសិកម្មក្នុងស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ ក្រោម​វត្តមានលោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។

​បើយោងតាមគណនី​ហ្វេ​ស​ប៊ុ​ក របស់លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា នេះ​ជា​ឧបករណ៍​ដាំ​គ្រាប់ស្រូវ​ទី​៣០ ដែល​រដ្ឋាភិបាល​បានផ្តល់​មក​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ខណៈ​កន្លងមក​មាន​ឧបករណ៍​ដាំ​គ្រាប់ស្រូវ​២០​គ្រឿង​ហើយ ត្រូវបាន​ប្រគល់ជូន​ស​ហគ​មន៍​កសិកម្ម នៅ​ខេត្តកំពង់ធំ​រួចហើយ​នោះ។

​លោករដ្ឋមន្រ្តីយល់ឃើញថាឧបករណ៍​ដាំ​គ្រាប់ស្រូវ ចំនួន​១០​គ្រឿង​បន្ថែមទៀត​នេះ គឺជាការចូលរួម​ចំណែក​ព​ន្លឿ​ន​ការងារ​ដាំ​ដុះ​ស្រូវ​របស់​ប្រជាកសិករយើងដែលធ្វើឡើងបានលឿនឆាប់រហ័ស អាចកាត់បន្ថយ​ពលកម្ម​មនុស្ស ចំណេញ​ពេល និង​លើកកម្ពស់​សេដ្ឋកិច្ច​ផងដែរ​។ ​ជាមួយនេះលោក ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ក៏បាន​លើកឡើង​ក្នុង​ពិធីនេះដែរ​ថា ជំនួយ​នេះ​ជា​ផ្នែក​មួយ​នៃ​ការចូលរួម​ស្តារឡើងវិញ ផលិតកម្ម​ស្រូវ​នៅកម្ពុជា ហើយប្រទេសអូស្ត្រាលីនៅតែ​ជា​ដៃគូ​យ៉ាង​ជិតស្និទ្ធ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា៕

ដោយ៖ប្រាថ្នា


ចែករំលែក៖