ព័ត៌មានទាន់ហេតុការណ៍៖

តុលាការចេញដីកាឃុំខ្លួនស្រ្តី១នាក់ ពាក់ព័ន្ធបើកកន្លែងលេងល្បែងសុីសង

ចែករំលែក៖

      ខេត្តពោធិ៍សាត់ ៖ (ដើម្បីធានាការស៊ើបអង្កេតឲ្យបានល្អ)ស្រ្តីជាជនសង្ស័យមេឆ្នោត(កន្ទុយលេខ)ឈ្មោះ យស បូរិន អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅកំណើត ភូមិ.ឃុំ.ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បច្ចុប្បន្ន រស់នៅចំណុចអូរតក់ឡក់ ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានលោកចៅក្រមស៊ើបសួរចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្ដោះអាសន្ន ដោយចោទពីបទ បើកកន្លែងលេងល្បែងសុីសង នេះបើយោងតាមដីកាលេខ៣៧ ឃខ/២១ ចុះថ្ងៃពុធ ១៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ចេញដោយលោក សែន លីណា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ។

 គួររំលឹកថា បើយោងតាមប្រភពពីមន្រ្តីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកវាលវែង កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ បានឲ្យដឹងថា ឈ្មោះ យស បូរិន ត្រូវបាន(ឃុំខ្លួន)ដូចបានរៀបរាប់ខាងលើ ត្រូវបានឈ្មោះ ជុប សុបជាតិ ភេទស្រី អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅចំណុចអូរតក់ឡក់ ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្ដឹង ខណៈខ្លួន(ជុប សុបជាតិ)ជាមេឆ្នោតដើរកត់សុីភាគរយដែរ ដើម្បីឡើងទៅឲ្យឈ្មោះ យស បូរិន កូនចាក់ត្រូវចំនួន៨.០០០.០០០លានរៀល(ប្រាំបីលានរៀលគត់)ប៉ុន្តែឈ្មោះ យស បូរិន មិនព្រមទំលាក់លុយឲ្យ(សង)ថាចង់ធ្វើអ្វីធ្វើទៅ ទើបឈានដល់ធ្វើការប្ដឹងផ្ដល់គ្នាបែបនេះ ៕ ដោយ៖ បុឹម ពិន


ចែករំលែក៖