ព័ត៌មានទាន់ហេតុការណ៍៖

សិប្បកម្មផលិតពពុះសណ្តែកពីរទីតាំងត្រូវបានសមត្ថកិច្ចជំនាញខេត្តកណ្តាលចុះត្រួតពិនិត្យរកឃើញមានដាក់សារធាតុគីមី

ចែករំលែក៖

ខេត្តកណ្ដាល៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី ដោយមានការចូលរួមសម្របសម្រួល
ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានចុះត្រួតពិនិត្យសិប្បកម្មផលិតពពុះសណ្តែក២ទីតាំងផ្សេងគ្នា ដោយពិនិត្យឃើញថា សិប្បកម្មទាំង២នេះមានប្រើសារធាតុគីមី។ ទីតាំងទាំង២នេះស្ថិតនៅភូមិកោះតូច និងភូមិក្បាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ។
មន្ត្រីជំនាញបានឲ្យដឹងថា ក្រោយពីចុះពិនិត្យជាក់ស្ដែង ជាលទ្ធផលឃើញថា សិប្បកម្មផលិតពពុះសណ្តែកទាំង២ទីតាំង មានដាក់សារធាតុគីមីបូរ៉ាក់ និងសូដ្យូមអុីដ្រូស៊ុលហ្វីត (ម្សៅស)។
ទន្ទឹមនឹងនោះ មន្ត្រីជំនាញបានឱ្យម្ចាស់សិប្បកម្មផលិតទាំង២ទីតាំងធ្វើកិច្ចសន្យាបិទសិប្បកម្ម ផលិតពពុះសណ្តែកជាបណ្តោះអាសន្ន និងបញ្ឈប់ការដាក់បន្ថែមសារធាតុគីមីទៀត។
ក្នុងករណីដែលសិប្បកម្មទាំងពីរខាងលើមានលើកទី២ យើងនឹងអនុវត្តនីតិវិធីច្បាប់៕ ស្អាងជ័យ


ចែករំលែក៖