ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយបាញ់សម្លាប់មនុស្ស! តើ២នាក់នេះ ទៅដល់ណាហើយ? ស្ងាត់ឈឹង ពួកគេនៅតែមានសេរីភាពដដែល !

ចែករំលែក៖

ភ្នំពេញ៖ រឿងអំពើឃាតកម្មនិងបាញ់សម្លាប់មនុស្ស ជាបទឧក្រិដ្ឋ ត្រូវតែបន្តនីតិវិធីស៊ើបអង្កេតស្រាវជ្រាវ ដើម្បីឃាត់ខ្លួនជនដៃដល់យកមកធ្វើការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។ នៅឡើយតែឃាតក ពីរនាក់ ដែលបាញ់សម្លាប់មនុស្សឆៅៗ មកទល់នឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះ សមត្ថកិច្ចមិនទាន់ឃាត់ខ្លួនបានឡើយ សង្ស័យថាពួកគេនៅមានសេរីភាព ឬក៏កំពុងបំពេញការងាររាល់ថ្ងៃក៏អាចថាបាន។

 សូមបញ្ជាក់ថា,ក្រសែភ្នែកមហាជន ជាពិសេស សាច់ញាតិខាងជនរងគ្រោះ កំពុងទន្ទឹងរង់ចាំ ចំណាត់ការរបស់សមត្ថកិច្ច ក្នុងការតាមចាប់ជនបង្ក បាញ់សម្លាប់មនុស្សយ៉ាងសាហាវ នៅទីក្រុងភ្នំពេញ ២លើក ហាក់ស្ងាត់ឈឹងទៅហើយ ដូចជាធ្វើមិនដឹងមិនឮ រក្សាភាពស្ងប់ស្ងាត់ ទុកឱ្យក្រុមគ្រួសារជនរងគ្រោះ មិនទាន់ទទួលបាននូវភាពយុត្តិធម៌ក្នុងសង្គម។

អំពើឃាតកម្មបាញ់សម្លាប់មនុស្ស បង្កឡើងដោយសមត្ថកិច្ចជាយោធា និងជាកម្លាំងកងរាជអាវុធហត្ថ ក្នុងនោះរួមមាន៖

ករណីទី១- គឺ សមត្ថកិច្ចបាន កំណត់មុខសញ្ញាឃើញហើយថា ឃាតក ដែលបាញ់សម្លាប់ DJ នៅហាង ផឹកស៊ីទល់ៗ ភ្លឺ ហេបភី ណេស គឺជាមន្ត្រីកងរាជអាវុធហត្ថ វ័យក្មេងដែលពាក់ស័ក្តិ៤ ឈ្មោះ ដួង មុនីរដ្ឋ ខណៈពេលនេះ សមត្ថកិច្ចកំពុងតាមចាប់ខ្លួនហើយ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​សូមរំលឹកថា ជនរងគ្រោះដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ក្នុងភោជនីយដ្ឋានហេបភីណេស ផ្ទះលេខ៨៥ ផ្លូវ លេខ៦៣ ភូមិ៩ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ឈ្មោះ ហូ មិនា ស្នាក់នៅផ្ទះលេខ៤៣H ផ្លូវទន្លេសាប ភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា មុខរបរអ្នកចាក់ភ្លេង (DJ)។

ករណីទី២- ឃាតក ជាមន្ត្រីយោធាពាក់ស័ក្តិ៤ ទាំងវ័យក្មេង ឈ្មោះ យឺន វ៉ាន់ដេត បានបាញ់សម្លាប់គូ ដណ្តឹង តែមិនទាន់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅឡើយដែរ។ ហើយករណីនេះ កើតឡើងតាំងពីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ មានទីតាំងស្ថិតនៅផ្ទះល្វែង ក្នុងបុរីរំចេកអូឌឹម តាមបណ្ដោយផ្លូវលំ BT សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ស្ដ្រីជនរងគ្រោះឈ្មោះ ជុន ឌីណា អាយុ២៦ឆ្នាំ ជានិស្សិតពេទ្យផ្នែកឡាបូ និងជាអ្នកលក់ផលិតផលថែរក្សាសម្រស់តាមអនឡាញ។

ជាមួយគ្នានេះ សាច់ញាតិរបស់ជនរងគ្រោះ ក៏បានអំពាវនាវដល់កម្លាំងសមត្ថកិច្ច ជាពិសេសនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តាមស្រាវជ្រាវ និងតាមចាប់ខ្លួនជនបង្កយកមកផ្ដន្ទាទោសឲ្យបានឆាប់ៗ ខណៈក្រុមគ្រួសាររបស់ពួកគាត់មិនទាន់ទទួលបានពន្លឺនៃយុត្តិធម៌ ក្នុងសំណុំរឿងឃាតកម្មនេះនៅឡើយទេ។

អំពើឃាតកម្មខាងលើនេះ ពិតណាស់ថា មជ្ឈដ្ឋានរបស់ប្រជាពលរដ្ឋ បានធ្វើការថ្កោលទោសចំពោះជនឧក្រិដ្ឋ និងសំណូមពរឲ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាឃាតក យកមកផ្ដន្ទាទោស។ ប៉ុន្តែមកទល់ថ្ងៃនេះ ឃាតកនៅតែមានសេរីភាពដដែល ៕

ដោយ៖ សិលា


ចែករំលែក៖