ព័ត៌មានទាន់ហេតុការណ៍៖

Wayne Rooney បញ្ចប់អាជីពជាកីឡាករក្លាយជាគ្រូបង្វឹកពេញសិទ្ធិរបស់ក្លិប Derby County

ចែករំលែក៖

អតីតខ្សែប្រយុទ្ធ Wayne Rooney បានបញ្ចប់អាជីពជាកីឡាករបាល់ទាត់របស់ខ្លួនដើម្បីក្លាយជាគ្រូបង្វឹកពេញម៉ោងនៅក្លិប Derby County លីគកំពូលទី២អង់គ្លេស Championship

បុរសវ័យ៣៥ឆ្នាំរូបនេះក្លាយជាអ្នកគ្រប់គ្រងចាប់តាំងពីការបណ្តេញលោក Philip Cocu ចេញកាលពីខែវិច្ឆិកាដែលនាំឱ្យក្លិប Derby ឈ្នះ៣ និងស្មើ៤ក្នុងការប្រកួតលីគចំនួនលើក ។ ក្លិបបច្ចុប្បន្នមាន៦ពិន្ទុពី១១ប្រកួតដំបូងនៃយុទ្ធនាការរបស់ពួកគេក្រោមការណែនាំរបស់លោក Philip Cocu

ការសម្រេចចិត្តចុះកុងត្រារយៈពេល២ឆ្នាំកន្លះជាមួយក្រុម Derby County បានបញ្ចប់អាជីពជាកីឡាកររបស់ Rooney បន្ទាប់ពីបានបង្ហាញខ្លួនចំនួន៧៦៣ សម្រាប់ក្លិបចំនួន៤ផ្សេងគ្នាក្នុងកំឡុងពេលនោះគាត់បានឈ្នះពាន Premier League ដង FA Cup ដង EFL Cups Champions League ម្តង Europa League ម្តង និងក្លាយជាអ្នករកគ្រាប់បាល់បានច្រើនជាងគេបំផុតនៅអង់គ្លេសដោយរកបាន ៥៣ គ្រាប់ក្នុងការបង្ហាញខ្លួន១២០លើកសម្រាប់ប្រទេសរបស់គាត់។

លោក Wayne Rooney បាននិយាយថា “ដើម្បីទទួលបាននូវឱកាសក្លាយជាគ្រូបង្វឹកដែលអតីតកីឡាករធ្វើដូចជា លោក Brian Clough, Jim Smith, Frank Lampard និងលោក Phillip Cocu គឺជាកិត្តិយស ហើយខ្ញុំអាចសន្យាថាអ្នករាល់គ្នានឹងចូលរួមនៅក្នុងក្លិ និងអ្នកគាំទ្រយើងទាំងអស់ ទាំងបុគ្គលិកនិងខ្ញុំដើម្បីរួមគ្នាសាងស្នាដៃ”

លោក Wayne Rooney បានបន្តថា “ក្នុងការសម្រេចនូវសក្តានុពលដែលខ្ញុំបានឃើញក្នុងរយៈពេល ១២ខែចុងក្រោយនៃក្លិបបាល់ទាត់ប្រវត្តិសាស្ត្រនេះ ទោះបីជាមានការផ្តល់ជូនផ្សេងទៀតក៏ដោយខ្ញុំដឹងថា Derby County គឺជាកន្លែងសម្រាប់ខ្ញុំ

គួររំលឹកថា លោក Wayne Rooney គឺជាអតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិអង់គ្លេសដោយបានបង្ហាញខ្លួនបាន១២០ប្រកួត រកបាន៥៣គ្រាប់ឲ្យជម្រើសជាតិអង់គ្លេស។ សម្រាប់អាជីពជាកីឡាករក្នុងក្លិបវិញ លោក Wayne Rooney ធ្លាប់លេខឲ្យក្លិប Evetonរកបាន២៥គ្រាប់, ក្លិប Manchester Unite រកបាន១៨៣គ្រាប់(ជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រក្លិប), ក្លិប DC United រកបាន២៣គ្រាប់ និងក្លិប Derby County រកបាន៦គ្រាប់ ៕

ដោយ៖ភារៈ


ចែករំលែក៖