ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន Smart Axiata បរិច្ចាគថវិកា ១មុឺនដុល្លារ ដល់យុទ្ធនាការ «រត់ជាមួយសាយ» ដើម្បីជួយមន្ទីរពេទ្យកុមារអង្គរ

ចែករំលែក៖

រាជធានីភ្នំពេញ៖ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២១ – សិល្បករ Pleng រួមជាមួយតារាតាមបណ្តាញសង្គមដទៃទៀតបានចូលរួមជាមួយលោក អួន បឋម  ដែលត្រូវបានគេស្គាល់ថា «សាយ» កាលពីថ្ងៃអាទិត្យក្នុងព្រឹត្តិការណ៍រត់ចម្ងាយ ១០ គីឡូម៉ែត្រនៅកោះពេជ្រដែលជាផ្នែកមួយនៃព្រឹត្តិការណ៍ «រត់ជាមួយសាយ» ដែលជាយុទ្ធនាការរៃអង្គាសថវិកាដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ។ ក្រុមហ៊ុន Smart Axiata បានបរិច្ចាគថវិកាចំនួន១មុឺនដុល្លារដល់យុទ្ធនាការរៃអង្គាសថវិការបស់ សាយ ដែលឥឡូវនេះថវិកាដែលបានរៃអង្គាសមានចំនួនលើសពី ៤៨មុឺនដុល្លារ បន្ទាប់ពីក្រុមហ៊ុន Smart Axiata បរិច្ចាគថវិកា មុឺនដុល្លារ ដល់យុទ្ធនាការ «រត់ជាមួយសាយ» ដើម្បីជួយមន្ទីរពេទ្យកុមារអង្គរគាត់បានរត់ចម្ងាយជាង ២.៤០៨គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន ២១ ក្នុងរយៈពេល ៩៧ ថ្ងៃ។

ថ្លែងអំពីមូលហេតុដែលគាត់ផ្តើមយុទ្ធនាការ «រត់ជាមួយសាយ»នេះឡើង លោក សាយ បាននិយាយថា៖ «ខ្ញុំគោរព និងកោតសសើការងារ ដែលមន្ទីរពេទ្យកុមារអង្គរកំពុងធ្វើ ដើម្បីផ្ដល់ការព្យាបាលដល់កុមារកម្ពុជា ហើយខ្ញុំបានជួយពួកគតាមរយៈមធ្យោបាយដែលខ្ញុំអាចធ្វើទៅបាន។ ឆ្នាំ ២០២០ គឺជាឆ្នាំដ៏លំបាកមួយ ប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំមានអារម្មណ៍រំភើបណាស់ចំពោះការគាំទ្រ និងសប្បុរសធម៌របស់ប្រជាពលរដ្ឋខ្មែរ​ក្នុងបុព្វហេតុដ៏គួរឱ្យស្ងើចសរសើរនេះ។»

លោកបានបន្តទៀតថា ៖«ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ដែលក្រុមហ៊ុនធំៗនៅកម្ពុជា ដូចជាក្រុមហ៊ុន Smart បានចូលរួមគាំទ្រកម្មវិធីសប្បុរសធម៌របស់ខ្ញុំ ក្នុងការជួយប្រជាជនកម្ពុជាឲ្យចេះជួយយកអាសារគ្នា ជាពិសេសដល់អ្នកដែលមិនមានសំណាងជាងខ្លួន ជាពិសេសក្មេងៗ។»​

លោក សាយ ក៏ទទួលបានការតែងតាំងជាច្រើនពីពលរដ្ឋកម្ពុជាដើម្បីក្លាយជាជ័យលាភីពានរង្វាន់ពលរដ្ឋគំរូរបស់ក្រុមហ៊ុន Smart​ ផងដែរ ដែលជាផ្នែកមួយផ្សេងទៀតនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata ដើម្បីជ្រើសរើសពលរដ្ឋកម្ពុជាដែលបាននាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានដល់សហគមន៍របស់ពួកគេទោះបីជាប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ​១៩ ក៏ដោយ។

លោក Feiruz Ikhwan នាយកផ្នែកហិរញ្ញវត្ថុ ក្រុមហ៊ុន Smart Axiata បានមានប្រសានស៍ថា៖ «លោក សាយ បានលើកទឹកចិត្តដល់ពួក​យើងទាំងអស់គ្នា ហើយពួកយើងនៅក្រុមហ៊ុន Smart មានមោទនភាពក្នុងការរួមចំណែកដល់សមិទ្ធិផលដ៏អស្ចារ្យរបស់គាត់ក្នុងការរៃអង្គាសថវិការជាច្រើនតាមរយៈគំនិតផ្តួចផ្តើការខិតខំ និងការលះបង់ផ្ទាល់ខ្លួន។ យើងសង្ឃឹមថាការបរិច្ចាគរបស់ក្រុមហ៊ុនទៅកាន់យុទ្ធនាការ «រត់ជាមួយសាយ» នៅថ្ងៃនេះ ដែលជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់យើងនឹងលើកទឹកចិត្តឱ្យពលរដ្ឋកម្ពុជាឲ្យចេះរួមគ្នា និងចេះជួយគ្នាទៅវិញទៅមក ជាពិសេសជួយអ្នកដែលងាយរងគ្រោះបំផុតក្នុងអំឡុងពេលដ៏លំបាកទាំងនេះ។»

នៅពេលចុះបញ្ចប់នៃការរត់ចម្ងាយ ១០ គីឡូម៉ែត្រ ក្រុមហ៊ុន Smart ក៏បានប្រកាសឲ្យដឹងថាក្រុមហ៊ុននឹងពង្រីកការគាំទ្រដល់សេវាថែទាំសុខភាពកុមារឥតគិតថ្លៃ តាមរយៈការរៀបចំការប្រគំតន្ត្រីសប្បុរសធម៌ និងបរិច្ចាគថវិការបស់ក្រុមហ៊ុនឲ្យគ្រប់ចំនួន១០ម៉ឺនដុល្លារ។​ ការប្រគុំតន្រ្តី Smile Charity Concert នឹងធ្វើការផ្សាយផ្ទាល់តាមអនឡាញ នឹងមានការសម្ដែងពីតារាល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបផងដែរ។ ថវិកាទាំងអស់នឹងត្រូវបានបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដែលជាមន្ទីរពេទ្យកុមារឈានមុខគេខាងផ្នែកផ្តល់សេវាថែទាំសុខភាពឥតគិតថ្លៃដល់កុមារកម្ពុជារាប់លាននាក់។ លោក Feiruz​ បានបន្ថែមទៀតថា៖ «ការធានាឲ្យបានថាពលរដ្ឋកម្ពុជា ជាពិសេសកុមារ ទទួលបានការថែទាំសុខភាពប្រកបដោយគុណភាព គឺជាផ្នែកមួយដ៏សំខាន់ នៃការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart ក្នុងការគាំទ្រដល់ការអភិវឌ្ឍជាតិក្នុងរាល់មធ្យោបាយដែលអាចធ្វើទៅបាន។ លោក ប្រុសឡា តារាម្នាក់ក្នុងចំណោមតារាល្បីៗដ៏ទៃទៀត ដែលបានចូលរួមក្នុងព្រឹតិ្តការណ៍រត់នេះ បាននិយាយថា៖ «ខ្ញុំពិតជាមានមោទនភាពចំពោះកម្មវិធីយុទ្ធនាការរបស់សាយ ដើម្បីរៃអង្គាសថវិការសម្រាប់មន្ទីរពេទ្យកុមារអង្គរ។ នៅពេលដែលខ្ញុំបានចូលរួមរត់ជាមួយគាត់ ពិតជាជំរុញឱ្យខ្ញុំជួយធ្វើការងារផ្សេងទៀតសម្រាប់សហគមន៍ និងប្រទេសជាតិរបស់ខ្ញុំ។ ខ្ញុំពេញចិត្តក្នុងការធ្វើការជាមួយក្រុមហ៊ុន Smart ដែលក្រុមហ៊ុនបានចំណាយពេលវេលាជាច្រើនរាប់មិនអស់ ជាមួយនិងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានសុខុមាលភាពល្អផងដែរ។ ខ្ញុំទន្ទឹងរង់ចាំចូលរួមការប្រគុំ     តន្រ្តី Smile Charity Concert នាពេលខាងមុខនេះផងដែរ។»

នាពេលថ្មីៗនេះ ក្រុមហ៊ុន Smart បានផ្ដើមយុទ្ធនាការ​ «ឆ្ពោះទៅមុខរួមគ្នា»  ដែលមាន​គោល​បំណង​លើក​ស្ទួយ​សាមគ្គី​ភាព​រវាងប្រជាពលរដ្ឋ​កម្ពុជា​ទាំង​អស់​នៅ​ទូទាំង​​ប្រទេស។ យុទ្ធនាការនេះក៏មានវីដេអូដ៏គួរឲ្យរំជួលចិត្តមួយក៏នឹងមានបទចម្រៀងមួយផងដែរ ដែលត្រូវបានបង្កើតឡើងយ៉ាងពិសេស ដោយមានការចូលរួមរបស់អ្នកចំរៀងលើ Pleng by Smart App សកម្មភាព​ទំនួល​ខុស​ត្រូវ​សង្គម​ផ្សេងៗ​ទៀត និង​យុទ្ធនាការ​ពលរដ្ឋ​គំរូ ដែលផ្តោត​លើការស្វែងរក​ប្រជាពលរដ្ឋ     ​កម្ពុជាដែលបានធ្វើការផ្លាស់ប្ដូរជាវិជ្ជមានក្នុងសហគមន៍របស់ពួកគាត់

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុនSmart តាមរយៈ

www.facebook.com/smartaxiata​​ ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា Smart Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  Axiata Group Berhad ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ 4G LTE ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥5G ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង​3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុនUniversal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវ័យ សេវា PiPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុនSmart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។  Smart ជីវិត​រស់​រវើក!

ក្រុមហ៊ុន​ Smart Axiata Co., Ltd.

No. 464A, មហា​វិថី​ព្រះ​មុនីវង្ស, ទន្លេ​បាសាក់, ខណ្ឌ​ចំការមន, ភ្នំពេញ, កម្ពុជា

ទូរស័ព្ទ: +855 10 201 000

www.smart.com.kh

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទ​ង

លោកគាំ ទីវា

ទូរស័ព្ទ៖+855 10 202 271

អីុមែ៉ល៖koam.tivea@smart.com.kh


ចែករំលែក៖