ភ្នំពេញ៖ សន្និបាតបូកសរុបការងារប្រចាំឆ្នាំ របស់ សហភាពសហពន្ធ័ អ្នកសារពត៌មានកម្ពុជា(សសសក) ក្រោមអធិបតីភាពរបស់ លោក ហ៊ុយ វណ្ណៈ ប្រធាន សសសក នៅ អគារសេរីភាព ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២១។
ក្រោយចប់កិច្ចប្រជុំ លោក ហ៊ុយ វណ្ណៈ បានអញ្ជើញចែកប័ណ្ណសរសើរ និងវត្ថុអនុស្សាវរីយ៍ ដល់ទីប្រឹក្សា និងថ្នាក់ដឹកនាំមួយចំនួននៃ (សសសក)ដែលបានខិតខំបំពេញការងារដោយស្មគ្រ័ចិត្ត ដើម្បីបំរើនូវកិច្ចការងារផ្នែកពត៌មាននេះ ដើម្បីជាគុណប្រយោជន៍នៃភាពថ្កុំថ្កើង រុងរឿងសម្រាប់ប្រជាជាតិខ្មែរមួយនេះ…ដើម្បីគេចអោយផុតពីការបំប៉ោងពត៌មាន បំពុលពត៌មាន បង្កាច់បង្ខូច នូវកិត្យានុភាពដ៏ល្អរបស់ខ្មែរយើង ពីសំណាក់បរទេសមួយចំនួនដែលមានបំណងបំផ្លាញខ្មែរ ពីពួកបរទេសមួយចំនួនដែលចង់បន្ទុចបង្អាក់ នូវការរស់រាន មានជីវិត ក្នុងភាពសុខដុមរមនារបស់ប្រជាជាតិខ្មែរយើង…ដែលកន្លងមកនិង បច្ចុប្បន្នក្រោមការដឹកនាំរបស់លោក ហ៊ុយ វណ្ណៈ ជាប្រធាន( សសសក) គឺយើងធ្វើបានយ៉ាងជោគជ័យបំផុត៕
ដោយ៖សិលា