ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួនជនសង្ស័យ៤នាក់ជាបន្តបន្ទាប់ករណីប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៤នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួនបានជាបន្តបន្ទាប់ពីបទប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់។

មន្ត្រីនគរបាលប៉ុស្តិ៍បានឲ្យដឹងថា នៅវេលាម៉ោង១៣និង០០នាទី                                                                                                                                                                                        ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ កម្លាំងបានធ្វើការល្បាតក្នុងមូលដ្ឋាន លុះមកដល់ចំណុចផ្លូវលេខ១៩៩៨ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក៏បានឃាត់ជនសង្ស័យ២នាក់៖

ទី១-ឈ្មោះ ណាង ផល្លីន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ទី២-ឈ្មោះ ពេជ្រ សំណាង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ក្រោយពីយកទឹកមូត្រពួកគេទៅធ្វើតេស្តឃើញថាពួកគេមានសារធាតុញៀន ។      

រហូតមកដល់វេលាម៉ោង២៣និង៣០នាទី                                                                                                                                                                                ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍បានបន្តឃាត់ខ្លួនជនសង្ស័យ២នាក់បន្ថែមទៀតក្នុងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដូចគ្នាដែរ នៅចំណុចផ្លូវលេខ១៩៨៦ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យទី១-ឈ្មោះ សោ ស៊ីម ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន ។

ទី២-ឈ្មោះ សុខ ផល្លី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន ( ពិនិត្យទឹកនោម) ។ 

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់សមត្ថកិច្ចកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕    

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖