ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រគុយវែត យល់ព្រមឲ្យរដ្ឋាភិបាលលាលែងចេញពីតំណែងដើម្បីបង្កើតរដ្ឋាភិបាលថ្មី

ចែករំលែក៖

ព្រះមហាក្សត្រ Nawaf al-Admed al-Sabah បានយល់ព្រម ឲ្យរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Sabah al-Khalid al-Sabah លាលែងចេញពីតំណែង​។
សារព័ត៌មានគុយវែត KUNA បានផ្សាយនៅថ្ងៃទី​១៨ខែមករាថា ​ព្រះចៅគុយវែត Sheikh Nawaf Al-Ahmad នៅថ្ងៃចន្ទនេះ បានសម្រេចព្រះទ័យទទួលយក ការលាលែងពីតំណែងរបស់រដ្ឋាភិបាល ដែលដឹកនាំដោយព្រះអង្គម្ចាស់ Sheikh Sabah Khaled Al-Hamad។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១។
ក្នុងព្រះរាជក្រឹត្យ ព្រះអង្គទ្រង់បានណែនាំដល់រដ្ឋមន្រ្តីនានាឲ្យចាត់វិធានការបន្ទាន់ ដើម្បីបង្កើតរដ្ឋាភិបាលថ្មីឲ្យបានឆាប់រហ័សបំផុត ខណៈដែលរដ្ឋក្នុងឈូងសមុទ្រមួយនេះ មើលឃើញការផ្លាស់ប្តូររដ្ឋមន្ត្រីជាញឹកញាប់។
គួរបញ្ជាក់ថា រដ្ឋាភិបាលគុយវែត ដែលដឹកនាំដោយព្រះអង្គម្ចាស់ Sheikh Sabah Khaled Al-Hamad ត្រូវបានបង្កើតឡើង នៅថ្ងៃទី១៤ ខែធ្នូឆ្នាំ ២០២០។ ហើយទ្រង់ បានដាក់លិខិតលាលែងពីតំណែងទៅកាន់ព្រះចៅគុយវែត កាលពីថ្ងៃទី១៣ ខែមករាកន្លងទៅ។ KUNA បានគូសបញ្ជាក់ទៀតថា ការលាលែងរបស់សមាជិកគណៈរដ្ឋមន្រ្តីទាំងអស់ ធ្វើឡើងដោយមើលឃើញពីការវិវត្តបច្ចុប្បន្នទាក់ទងនឹងទំនាក់ទំនងរវាងសភានិងរដ្ឋាភិបាល និងអ្វីដែល ផលប្រយោជន៍ជាតិអាចធានាបាន៕

ដោយ៖ធី រីណា(រូបភាព៖ AFP/TTXVN)


ចែករំលែក៖