ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត! ស្រីនីត ទទួលបានផ្ទះថ្មីសម្រាប់គ្រួសារ​ ដែលសង់នៅចង្កេះភ្នំ ដ៏ស្រស់ស្អាត

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ កុមារីនាភូមិភាគឥសាន ប្អូនស្រី យ៉ង់ ស្រីនីត កាលពីពេលថ្មីៗ កំពុងមានប្រិយមិត្តនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីរូបនាងបានដេីរលក់នំហេីយក៏បញ្ចេញសម្លេងដ៏ពិរោះច្រៀងទាក់ចិត្តភ្ញៀទេសចរដែលទៅដេីរលេងនៅខេត្តមណ្ឌលគិរីរហូតសម្បុរធម៍ជាច្រេីនមានការអាណិតអាសូរ។  រួចនាំកុមារីរបនេះមកទីក្រុងភ្នំពេញដោយឲ្យនាងថតរូបដ៏សែនស្រស់ស្អាត អមដោយស្នាមញញឹមពីធម្មជាតិទ្រេរមុខបែបខ្មែរ របស់ប្អូនស្រី ត្រូវបានចែកចាយពាសពេញបណ្តាញសង្គម ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទាំង និងជាពិសេសពីម្ចាស់សំណាងការនានា ហើយថែមទាំងបានហៅប្អូនស្រីឲ្យជួយថតប្រម៉ូតឲ្យថែមទៀតផង។

ជាក់ស្តែងបេីយោងទៅតាមគណនីហ្វេសប៊ុក របស់លោកឧកញ៉ា ស្រីចាន់ថន ដែលបានបង្ហោះសារ អមដោយរូបភាព ដ៏ស្រស់ស្អាតរបស់ផ្ទះប្អូនស្រីយ៉ង់ ស្រីនីត ដែលសង់នៅចង្កេះភ្នំ គួបផ្សំ និងទេសភាពដ៏សែនស្រស់ស្អាតនៅតំបន់ភូមិភាគឥសាន នៅក្នុងបណ្តាញសង្គមយ៉ាងដូច្នេះថា៖​ “ថ្ងៃនេះកូនស្រីប៉ា យ៉ុង ស្រីនីត មកទិញនំខួបជូនប៉ាដល់កន្លែង ផ្ទះគ្រួសារកូនស្រី ជិតរួចរាល់ហើយ ប៉ាជូនពរឲ្យកូនមាន សុខភាពល្អ នឹងមានអនាគតល្អដើម្បីជួយកិច្ចការគ្រួសារនឹងធ្វើជាក្មេងល្អ

គួរកត់សម្គាល់ថា ផ្ទះថ្មីដ៏ស្រស់ស្អាតរបស់ប្អូនស្រី យ៉ង់ ស្រីនីត នេះ គឺជាអំណោយឧបត្ថម្ភរបស់លោកឧកញ៉ា ស្រីចាន់ថន ជូនទៅដល់គ្រួសាររបស់ប្អូនស្រី និងបានរៀបចំសាងសង់ឡើងដោយយកចិត្តទុកដាក់ ហើយជាលទ្ធផល ផ្ទះរបស់ប្អូនស្រីពិតជាមានភាពស្រស់ស្អាតគួរឲ្យចង់ស្នាក់នៅពិតប្រាកដមែន៕

តោះចង់ដឹងថាតើផ្ទះរបស់ប្អូនស្រី យ៉ង់ស្រីនីត ស្រស់ស្អាតកម្រិតណា សូមទស្សនារូបភាពមានដូចខាងក្រោម៖


ចែករំលែក៖