ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានបន្តអញ្ជើញចូលរួមពិធីសំណេះសំណាល និងចែកអំណោយ របស់ក្រុមអ្នកម្តាយមនុស្សធម៌ ដែលដឹកនាំដោយលោកស្រី ញ៉ែម សាខន ស ខេង ជូនសិស្សពិការភ្នែក ចំនួន ២២នាក់ និងសិស្សគថ្លង់ ចំនួន ៦៣នាក់ នៅក្នុងវិទ្យាល័យអប់រំពិសេសបាត់ដំបង ក្នុងទឹកដីខេត្តបាត់ដំបង ។
ក្នុងឱកាសនោះដែរ ក្រុមអ្នកម្តាយមនុស្សធម៌ បានផ្តល់នូវអង្ករ ចំនួន ២តោន ថវិកា ចំនួន ៦ ១០០ ០០០រៀល ត្រីខកំប៉ុង ចំនួន ៥កេសធំ ស្មើនឹង ៥០០យួរ ទឹកត្រី ទឹកស៊ីអ៊ីវ ១០យួរ និងសម្ភារៈក្មេងលេងមួយចំនួនធំ ព្រមទាំងរៀបចំអាហារសាមគ្គី ជូនដល់សិស្សានុសិស្សពិការភ្នែក និងគថ្លង់ ក្នុងវិទ្យាល័យអប់រំពិសេស បាត់ដំបង ដើម្បីចូលរួមសម្រាលបន្ទុកប្រចាំថ្ងៃផងដែរ៕
ដោយ៖សិលា