ព័ត៌មានទាន់ហេតុការណ៍៖

លោក នេត្រ ភក្ត្រា ៖ ទាំងអស់គ្នាពិតជារីករាយបានឃើញរូបភាពសត្វព្រៃជាច្រើនក្នុងពេលពិនិត្យលើម៉ាស៊ីថតដោយស្វ័យប្រវត្តិក្នុងដែនជម្រកសត្វព្រៃស្រែពក!

ចែករំលែក៖

     ខេត្តមណ្ឌលគិរី៖ ទាំងអស់គ្នាពិតជារីករាយបានឃើញរូបភាពសត្វព្រៃជាច្រើនក្នុងពេលពិនិត្យលើម៉ាស៊ីថតដោយស្វ័យប្រវត្តិក្នុងដែនជម្រកសត្វព្រៃស្រែពក! ។ នេះជាការថ្លែងអោយដឹងពី លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ខណៈលោកបានដឹកនាំអ្នកសារព័ត៌មាន និងមន្ត្រីបរិស្ថាន ចុះពិនិត្យទៅតាមតំបន់អភិរក្សការពារសត្វព្រៃ។ លោករដ្ឋលេខាធិការបានបន្តថា, អរគុណមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន អរគុណមន្ត្រីជំនាញអង្គការ WWF និងសត្តរក្សដែលបានលះបង់ពេលវេលាបំពេញការងារតាមដានវត្តមានសត្វនៅក្នុងតំបន់ដែនជម្រកសត្វព្រៃស្រែពក និងនៅទីកន្លែងផ្សេងទៀត។
លោក នេត្រ ភក្ត្រា បានលើកឡើងថា, យើងត្រូវរួមគ្នាការពារទីជម្រករបស់វា ប្រភពអាហារ និងប្រភពទឹករបស់សត្វព្រៃ ព្រោះកត្តាទាំង ៣ នេះគឺជាភាពចាំបាច់សម្រាប់ជីវិតសត្វព្រៃ! ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖