ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូហុងដាឌ្រីមបើកមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូសណ្ដោងរុឺម៉កឃ្លុបពេញទំហឹងបណ្ដាលយុវជនអ្នកបើកម៉ូតូរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូយ៉ាងលឿនពេលមកដល់ផ្លូវបំបែកជាបួនក៏ជ្រុលទៅបុកម៉ូតូសណ្ដោងរុឺម៉កឃ្លុបដឹកនំលក់យ៉ាងពេញទំហឹងបណ្ដាលយុវជនអ្នកបើកម៉ូតូហុងដាឌ្រីមរងរបួសជាទម្ងន់។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២១នៅចំណុចផ្លូវសប៊ិតកែងផ្លូវសួនសម្ដេចហ៊ុន សែន ស្ថិតនៅភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីបុរសបើកម៉ូតូសណ្ដោងរុឺកម៉កបានប្រាប់អ្នកយកព័ត៌មានថា មុនកើតហេតុគាត់បើកម៉ូតូហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ១CX-៩៤៧២សណ្តោងរុឺម៉កឃ្លុបដោយមានគ្នា២នាក់ក្នុងគោលបំណងដឹកយកនំទៅឱ្យម៉ូយ លុះមកដល់ផ្លូវសួនច្បារសម្តេចហ៊ុន សែនក្នុងទិសដៅពីលិចទៅកើតក៏មានយុវជនម្នាក់បើកម៉ូតូហុងដាឌ្រីមតាមផ្លូវសប៊ិតក្នងទិសដៅពីត្បូងទៅជើងម្នាក់ឯងយ៉ាងលឿនមកបុកចំកង់ម៉ូតូរបស់គាត់បណ្ដាលបុរសអ្នកបើកម៉ូតូនោះរងរបួសរយះកែងជើងខាងស្ដាំហើយមានរថយន្តសង្រ្គោះឯកជនមកដឹកយកទៅព្យាបាលបាត់ទៅ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្នានបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូសណ្ដោងរុឺម៉កឃ្លុបដឹកនំនិងម៉ូតូដែលបើកដោយយុវជនម្នាក់នោះ គឺដោយសារតែរថយន្តសង្រ្គោះឯកជនមកដឹកអ្នករបួសយកទៅព្យាបាលបាត់នោះ សមត្ថកិច្ចមូលដ្ឋានដោយខ្លាចមានអ្នកគ្រោះថ្នាក់បន្តទៀតក៏យកថ្នាំបាញ់ចំណាំទីតាំងម៉ូតូទាំងសងខាងដើម្បីយកមកដាក់អែបនៅខាងដោយសារតែម៉ូតូនៅកណ្ដាលផ្លូវហើយក៏បានទំនាក់ទំនងទៅខាងផ្នែកជំនាញចរាចរណ៍ខណ្ឌមកធ្វើការវាស់វែងនិងឱ្យសម្របសម្រួលគ្នាតែមិនត្រូវក៏យកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមនដើម្បីធ្វើការដោះស្រាយគ្នាតាមក្រោយ ៕ដោយ៖ ជី ណា


ចែករំលែក៖