ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមហាផ្ទៃ ផ្ញើលិខិតដល់អង្គភាពសារព័ត៌មានភ្នំពេញប៉ុស្តិ៍ ពាក់ព័ន្ធនឹងអត្ថបទព័ត៌មានដែលចុះផ្សាយក្រោមចំណងជើង “លោក ស ខេង ឲ្យបំបាត់សម្លេងរំខានលើសកម្រិតពីយានយន្ត”

ចែករំលែក៖

ភ្នំពេញ​៖ បើយោងតាម នាយកដ្ឋាន​ព័ត៌មាន​វិទ្យានៃ ក្រសួងមហាផ្ទៃបានឲ្យដឹងថា, អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ បានផ្ញើលិខិតមួយច្បាប់ជូនលោកនិពន្ធនាយកកាសែតភ្នំពេញប៉ុស្តិ៍ លើការចាប់អារម្មណ៍ពាក់ព័ន្ធទៅនឹងការផ្សាយព័ត៌មាន ដែលមានចំណងជើងថា «លោក ស ខេង ឱ្យបំបាត់សម្លេងរំខានលើសកម្រិតពីយានយន្ត»។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ជូនសាធារណៈជន និងសារព័ត៌មានភ្នំពេញប៉ុស្តិ៍ថា បន្ទាប់ពីក្រសួងមហាផ្ទៃ បានដាក់ចេញសេចក្តីណែនាំ ស្តីពីការលុបបំបាត់ការបង្កសម្លេងរំខានដោយយានយន្តគ្រប់ប្រភេទ ក្នុងគោលបំណងដើម្បីពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានជាធរមាន សំដៅលុបបំបាត់រាល់សកម្មភាពបែបអនាធិបតេយ្យក្នុងការបញ្ជាយានយន្តគ្រប់ប្រភេទ ដែលបង្កសម្លេងរំខានលើសកម្រិតកំណត់ និងដើម្បីលើកកម្ពស់សេចក្តីថ្លៃថ្នូរក្នុងសង្គម កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១រួចមក ប្រជាពលរដ្ឋទូទៅបានសម្តែងការអបអរសាទរ និងសន្យាចូលរួមអនុវត្តយ៉ាងសកម្មជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងមានសមត្ថកិច្ចនៅមូលដ្ឋាន។ ទន្ទឹមនឹងនេះក៏មានមតិមួយចំនួនសម្តែងការយល់ឃើញផ្សេងៗថា ការណែនាំឲ្យលុបបំបាត់ ការបង្កសម្លេងពីយានយន្តកែច្នៃ គឺជារឿងល្អក្នុងការកាត់បន្ថយការរំខានដល់ពលរដ្ឋ ប៉ុន្តែវាមិនមែនជាចំណុចដែលមានហានិភ័យខ្ពស់ ក្នុងការបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យបាត់បង់ជីវិតនោះទេ។

ស្របពេលនោះដែរ ក៏មានប្រតិកម្មបែបចំអក និងមើលស្រាលចំពោះវិធានការនេះ ហាក់ដូចជាមានការរើសអើង និងមិនបានគិតគូរគ្រប់ជ្រុងជ្រោយ ដល់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ ឬអ្នករងគ្រោះដោយប្រយោល ដោយសារសំឡេងរំខានទាំងនេះឡើយ។ តែបើទោះបីសំឡេងរំខាន អាចមិនចោទជាបញ្ហាសម្រាប់អ្នកដែលពុំមានបញ្ហាសុខភាព ហើយទោះបីសំឡេងរំខានទាំងនេះ មិនសម្លាប់ជីវិតមនុស្សក៏ពិតមែនប៉ុន្តែវាបង្កការប៉ះពាល់ដល់សិទ្ធិរស់នៅ និងអារម្មណ៍របស់អ្នកដទៃ ជាពិសេសអ្នកជំងឺសម្រាកនៅតាមមន្ទីរពេទ្យ ឬនៅលំនៅឋាន ដែលត្រូវការភាពស្ងប់ស្ងាត់ជាប្រចាំ និងសិស្ស-និស្សិតដែលត្រូវការផ្តោតអារម្មណ៍លើការសិក្សារៀនសូត្រ ទោះនៅតាមគ្រឹះស្ថានអប់រំនានាក្តី ឬនៅតាមលំនៅឋានក្តី៕

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង៖

ដោយ​ ៖​ សិលា


ចែករំលែក៖